ភីកអាប់កម្លាំងខ្លាំងហួស F-150 Raptor R ចេញ​មុខពិតៗ​មិនលាក់លៀមទៀតទេ គូប្រជែង​ដឹងតែព្រឺក្បាល

  • 2022-06-16 03:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទប់ចិត្តទៀត​លែងបាន មេក្រុមហ៊ុន Ford ក៏បាន​សម្រេចបង្ហោះវីដេអូបង្ហាញអំពី​រថយន្តភីកអាប់​កម្លាំង​ខ្លាំងបំផុតរបស់ខ្លួនគឺ F-150 Raptor R 2023 ដែល​មាន​ទិសដៅធំបំផុត​គឺប្រជែង​ជាមួយ​ Ram 1500 TRX ហើយ​គ្រោង​នឹង​បញ្ចេញផ្លូវការ​នៅចុងឆ្នាំនេះ។

បើតាម​ការបង្ហោះ​របស់​ CEO ក្រុមហ៊ុន Ford លោក Jim Farley គេប៉ាន់ស្មានថា កំពូលភីកអាប់​នេះ អាច​នឹង​ប្រើ​ម៉ាស៊ីន supercharge V8 ​ចំណុះ ៥,២លីត្រ ផលិតបានកម្លាំង​ ៧៦០សេះ និង​កម្លាំង​រមួល ៨៤៦ញ៉ូតុនម៉ែត្រ ដែល​បំពាក់​រួចមកហើយ​នៅលើ Mustang GT500 ជាមួយ​នឹង​ប្រអប់​លេខអូតូ ១០វគ្គ។

គេរំពឹងដែរថា វា​នឹង​ប្រើប្រព័ន្ធ lock ប៉ុងក្រោយអេឡិចត្រូនិច ជាមួយប្រព័ន្ធបូម Fox shock ព្រមទាំង​ប្រព័ន្ធ​គ្រប់គ្រងល្បឿន Trail Control និង Terrain Management ដែល​សម្រាប់​ផ្តោតខ្លាំង​ក្នុងការបើកបរ​លើ​​ផ្លូវ off-road។

ក្នុងវីដេអូ Teaser នោះ គេក៏​ដឹងបាន​ទៀតថា វាប្រើ​សំបកកង់​ BF Goodrich All-Terrain KO2 ទំហំ ៣៧អ៊ីញ។ ចំណែក​ផ្នែកខាងក្នុង វានឹង​បំពាក់​ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ១២អ៊ីញ ប្រើប្រព័ន្ធ SYNC4 ដៃចង្កូត​ស្រោបស្បែក កៅអី​ខាងមុខ​ជាពូកស្បែក Recaro និង​ប្រព័ន្ធ​គ្រប់គ្រងត្រជាក់២ផ្នែក​ (dual-zone) ជាដើម៕

អត្ថបទ៖ សំភី