ឡាន BMW XM 2023 ចេញហើយ រាងឡូយកប់ កម្លាំងម៉ាស៊ីនក៏ខ្លាំងបំផុតដែរ
- 2022-09-29 08:17:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន BMW XM 2023 ចេញហើយ រាងឡូយកប់ កម្លាំងម៉ាស៊ីនក៏ខ្លាំងបំផុតដែរ
ចន្លោះមិនឃើញ
រថយន្ត BMW XM 2023 ត្រូវបានបង្ហាញចេញជាផ្លូវការហើយ ដោយវាជាប្រភេទ SUV ប្រើ Plug-in Hybrid ដ៏ខ្លាំងបំផុតមួយ ពិសេសជាមួយការឌីហ្សាញរូបរាងដ៏ទំនើបមិនចោលប៉ាណាបែបតម្រងនោមដែលជា unique របស់ខ្លួនឡើយ។ វាមានតម្លៃប្រមាណ ១៥៩ ០០០ដុល្លារ សម្រាប់ទីផ្សារអាមេរិក។
រថយន្ត BMW XM នេះ ផលិតចេញមកដើម្បីអបអរខួប ៥០ឆ្នាំនៃរថយន្ត BMW M GmbH ដែលជារថយន្តម៉ាស៊ីនខ្លាំងបំផុត។ BMW មានទិសដៅនាំរថយន្តនេះចូលវាយលុកទីផ្សារអាមេរិក ចិន និងមជ្ឈិមបូព៌ា ក្នុងអំឡុងឆ្នាំ២០២៣។
BMW XM 2023 ប្រើម៉ាស៊ីន M TwinPower Turbo V8 ចំណុះ ៤,៤លីត្រ ផលិតបានកម្លាំង ៤៨៩សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុង២ M XDrive។ បើវាដំណើរការជាមួយម៉ូទ័រអគ្គិសនី eDrive ទៀតនោះ គឺអាចផលិតបានកម្លាំងដល់ ៦៥៣សេះ និងកម្លាំងរមួល ៨០០ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពីល្បឿន ០ ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលត្រឹមតែ ៤,៣វិនាទី និងមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រ/ម៉ោង។
ដោយសារវាប្រើ Plug-in Hybrid មកជាមួយកញ្ចប់អាគុយទំហំ ២៩,៥គីឡូវ៉ាត់ម៉ោង ដូច្នេះវាអាចផ្តល់ចម្ងាយបើកបរបានជាង ៨០គីឡូម៉ែត្រក្នុងពេលសាកពេញម្តង។
ចំណែកផ្នែខាងក្នុងកាប៊ីន ក៏ចាប់អារម្មណ៍ខ្លាំងផងដែរទៅលើអេក្រង់កោងដ៏ធំរបស់វា ដែលកុងទ័រឌីជីថលមានទំហំ ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១៤,៩អ៊ីញ អាចភ្ជាប់ BMW Gesture Control, BMW Maps navigation, Apple CarPlay និង Android Auto។ លើសពីនេះ វាក៏ភ្ជាប់មកជាមួយសោឌីជីថល BMW Digital Key Plus system ទៀតផង៕