Ford ទើបទម្លាយចេញឡានវ៉ែនថ្មីស៊េរីឆ្នាំ២០២៤ ប្រើម៉ាស៊ីនម៉ាស៊ូត និងអគ្គិសនី
- 2022-09-22 03:09:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford ទើបទម្លាយចេញឡានវ៉ែនថ្មីស៊េរីឆ្នាំ២០២៤ ប្រើម៉ាស៊ីនម៉ាស៊ូត និងអគ្គិសនី
ចន្លោះមិនឃើញ
ប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពី Ford បានបញ្ចេញរថយន្តវ៉ែនប្រើអគ្គិសនីសុទ្ធគឺម៉ូដែល E-Transit custom ស្រាប់តែពេលនេះ Ford ក៏បានបញ្ចេញរថយន្តវ៉ែនមួយប្រភេទទៀតជាស៊េរីឆ្នាំ២០២៤ នោះគឺម៉ូដែល Transit Custom ដែលមកជាមួយជម្រើសម៉ាស៊ីនម៉ាស៊ូត Plug-in Hybrid និង អគ្គិសនីសុទ្ធ។
រថយន្តនេះ ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងថ្មី ដូចរថយន្ត VW Transporter ដែរ។ ជាមួយគ្នានោះ វានឹងមានជម្រើសរូបរាងផ្សេងៗគ្នាផងដែរទៅតាម option ដូចជារាងបែប panel van, double-cab-in-van, kombi និង L-Shaped bulk។
ក្នុងផ្នែកកាប៊ីនរបស់ Ford Transit Custom បំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១៣អ៊ីញ ប្រើប្រព័ន្ធ SYNC4 និងកម្មវិធី Ford Pro Platform អាចភ្ជាប់សេវាមួយចំនួនដោយរួមមាន Ford Pro Upfit Integration System ជាដើម។
ចំពោះជម្រើសម៉ាស៊ីនរបស់វារួមមានដូចជា៖
-ម៉ាស៊ីនម៉ាស៊ូត EcoBlue មានកម្លាំងសេះខុសៗគ្នាទៅតាម option ដូចជា៖ ១០៩សេះ, ១៣៤សេះ, ១៤៨សេះ ឬ ១៦៨សេះ ដែលដំណើរការជាមួយប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខអូតូ ៨វគ្គ រត់ប៉ុង២។
-ម៉ាស៊ីន Plug-in Hybrid: ប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ និងមានអាគុយទំហំ ១១,៨គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៥៧គីឡូម៉ែត្រ។ តែយ៉ាងណា មិនទាន់ដឹងពីកម្លាំងសេះរបស់វានៅឡើយ។
-អគ្គិសនីៈ វាបំពាក់ម៉ូទ័រអគ្គិសនីដែលមានកម្លាំង ២១៤សេះ និងកម្លាំងរមួល ៤១៥ញ៉ូតុនម៉ែត្រ និងមានអាគុយទំហំ ៧៤គីឡូវ៉ាត់ម៉ោង ពេលសាកពេញអាចបើកដល់ចម្ងាយ ៣៨០គីឡូម៉ែត្រ៕
ចំពោះ spec លម្អិត និងតម្លៃរបស់រថយន្តវ៉ែននេះ Ford គ្រោងនឹងប្រកាសផ្លូវការនៅអំឡុងឆ្នាំ២០២៣៕