អេមណាស់ៗ! ឡានអគ្គិសនីចិនប្រភេទ Super Car មួយនេះគឺថាកំពូលហើយ
- 2022-09-16 04:03:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេមណាស់ៗ! ឡានអគ្គិសនីចិនប្រភេទ Super Car មួយនេះគឺថាកំពូលហើយ
ចន្លោះមិនឃើញ
ការផលិតរថយន្តរបស់ក្រុមហ៊ុនចិន កាន់តែជឿនលឿនខ្លាំងគួរឱ្យកត់សម្គាល់ថែមទៀតហើយ ដោយក្រុមហ៊ុន GAC បានបញ្ចេញរថយន្តអគ្គិសនីប្រភេទ Super Car ដែលមានសន្ទុះល្បឿនបំផុតនៃរថយន្តចិន។
វាគឺជារថយន្តអគ្គិសនីម៉ូដែល Aion Hyper SSR ដែលអាចជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលត្រឹមតែ ១,៩វិនាទី។ សន្ទុះដ៏លឿនបែបនេះ ដោយសារវាបំពាក់ម៉ូទ័រអគ្គិសនីមានកម្លាំងរហូត ១២២៥សេះឯណោះ។
កំពូលរថយន្ត Super Car នេះ បំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១៤,៦អ៊ីញ និងកុងទ័រឌីជីថលទំហំ ៨,៨អ៊ីញ។
តែយ៉ាងណាចំពោះទំហំអាគុយ Spec លម្អិតផ្សេងៗទៀតរបស់រថយន្តនេះ មិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ។ សម្រាប់តម្លៃវិញ GAC បង្ហើបថា វានឹងមានតម្លៃចាប់ពី ២៤ម៉ឺនដុល្លារឡើងទៅ៕