CR-V ស៊េរីថ្មីនេះក៏មានប្រើ Plug-in Hybrid នឹងគេដែរហើយ

  • 2022-09-13 04:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត Honda CR-V 2023 ត្រូវបានគេដឹងថា នឹងមានជម្រើសប្រើម៉ាស៊ីន Plug-in Hybrid ប៉ុន្តែសម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ។

តាមរយៈរូបភាពដែលបានលេចធ្លាយ បានបង្ហាញថា រូបរាងរបស់ CR-V 2023 នេះ គឺដូចទៅនឹង version ប្រើសាំង និង Hybrid ប៉ុន្តែមានបន្ថែមឡូហ្គូ e:PHEV នៅផ្នែកខាងក្រោយ ដែលនេះគឺបញ្ជាក់យ៉ាងច្បាស់ថា វាគឺជា version ប្រើ Plug-in Hybrid។

យោងតាមប្រភពមួយចំនួនឱ្យដឹងថា Honda CR-V ប្រើ Plug-in Hybrid នេះ គឺមានជម្រើស ២ option ជាមួយអាគុយទំហំ ១៧,៧គីឡូវ៉ាត់ម៉ោង។ ក្នុងនោះ option ទីមួយ ពេលសាកភ្លើងពេញ ជិះបាន ៧១គីឡូម៉ែត្រ កម្រិតស៊ីសាំងជាមធ្យម ៥,៨១លីត្រ/១០០គីឡូម៉ែត្រ។ ចំណែក option មួយទៀត អាចបើកដល់ចម្ងាយ ៧៣គីឡូម៉ែត្រពេលសាកពេញ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៥,៥លីត្រ/១០០គីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះ វាប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៥០សេះ តែបើដំណើរការជាមួយម៉ូទ័រអគ្គិសនី គឺវាផលិតបានកម្លាំងដល់ ១៨៤សេះឯណោះ ដំណើរការជាមួយប្រអប់លេខ CVT។

សូមរំលឹកថា កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុន Honda បានប្រកាសចេញ CR-V 2023 ជាផ្លូវការនៅសហរដ្ឋអាមេរិក ដែលប្រើម៉ាស៊ីនទាក់បូចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១៩០សេះ និងម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ផលិតបានកម្លាំង ២០៤សេះ៕

អត្ថបទ៖ សំភី