ទាយមើល តម្លៃប៉ុន្មាន? Honda ADV350 ឆ្នាំ២០២២ មកដល់ខ្មែរហើយ

  • 2022-04-19 07:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Honda ADV350 ឆ្នាំ២០២២ បាន​មក​ដល់​ក្ដៅៗនេះ​បើ​តាម​ការ​បង្ហាញ​ពីហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរី​រម្យ បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ជា​មួយ​រូប​រាង​ដ៏​ទាក់​ទាញនិង​មាន​ចំណុច​ពិសេស​ជា​ច្រើន​។​​

ADV350 បំពាក់​ចង្កៀង LED មាន​កញ្ចក់​បាំងខ្យល់ មាន​ដែក​សងខាងម៉ូតូ​សម្រាប់កាន់ កុងទ័រ​ឌីជីថល រន្ធសាកថ្មទូរសព្ទ USB ឃ្លុបក្រោមកែប អាចផ្ទុកបានចំណុះ ៤៨លីត្រ ឬអាច​ដាក់​មួកសុវត្ថិភាព​បាន​ដល់២ឯណោះ។ ចំពោះ​វត្តមាន​មក​ដល់​របស់Honda ADV350 urban racer edition ឆ្នាំ២០២២ នេះតម្លៃ​វិញ​​នៅ​មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ។

មិន​ខុសពី​ម៉ូតូ Honda ឆ្នាំ​២០២២ដទៃទៀត​នោះ​ទេ ADV350 ក៏ប្រើ​ម៉ាស៊ីន​ថ្មី eSP+ ផងដែរ ដែលមាន​ចំណុះ ៣៣០​សេសេ។ រួម​ជា​មួយបច្ចេកវិទ្យាលំដាប់ៗដោយ​បំពាក់​ប្រព័ន្ធ​បញ្ជា​សំឡេង​តាម​ស្មាតហ្វូន ដោយ​ប្រើប្រាស់​មុខងារ​ចំនួន៤ ដូចជាការខលទូរសព្ទចេញចូល កម្មវិធីចាក់​តន្រ្តី ផែនទី និង​ការផ្ញើ និងទទួលសារ។ វាបំពាក់​ប្រព័ន្ធហ្វ្រាំង ABS មុខក្រោយ សោ Smart Key បញ្ឆេះ​ពីចម្ងាយ និង​ប្រព័ន្ធការពារ​ពីការលួច។

គូស​បញ្ជាក់​ថា Honda បាន​ដាក់​លក់​ម៉ូតូនេះ ក្នុងប្រទេសថៃ ដែលមានតម្លៃ​ជាង ១៨ម៉ឺនបាត ឬជាង ៥ពាន់ដុល្លារអាមេរិក ដោយ​មាន​២ប្រភេទ គឺ RoadSyne និង Standard និង​មាន​ជម្រើសពណ៌ ប្រផេះ ទឹកប្រាក់ ក្រហម និងខ្មៅ៕

រូបភាពច្រើនទៀតហ្វេសបុក Oun Tin

អត្ថបទ៖ ម៉េងងី