មិនចង់ជិះឡានចិន! អាចគិតគូរឡានអគ្គិសនីឆ្នាំ២០២២ តម្លៃក្រោម ៥ម៉ឺនដុល្លារទាំងនេះបាន

  • 2022-05-06 07:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុបន្ន ការប្រើប្រាស់​រថយន្តអគ្គិសនី​កាន់តែកើនឡើងច្រើនហើយ ដោយស្ទើរតែគ្រប់ក្រុមហ៊ុន​ បានផលិត​រថយន្តប្រភេទ​សម្រាប់​អតិថិជនរបស់ខ្លួន ពិសេស​គឺសម្បូរដោយ​ក្រុមហ៊ុនចិន ដែលមានតម្លៃធូរថ្លៃ។ ប៉ុន្តែ​យ៉ាងណាប្រសិនបើ​លោកអ្នក មិនចង់ប្រើប្រាស់​រថយន្តអគ្គិសនីចិន លោកអ្នក​ក៏អាចគិតគូរពិចារណា​លើរថយន្តអគ្គិសនីទាំង៥ម៉ូដែល​ខាងក្រោមនេះ ដែលមានតម្លៃក្រោម ៥ម៉ឺនដុល្លារ (តម្លៃនៅទីផ្សារបរទេស)។

១. Nissan Leaf តម្លៃ ២៧ ៤០០ដុល្លារ: អាគុយទំហំ ៦២គីឡូវ៉ាត់ម៉ោង បើកបាន​ចម្ងាយ ៣៦៣គីឡូម៉ែត្រ។

២. Hyundai Kona Electric SUV តម្លៃ ៣៤ ០០០ដុល្លារ: អាគុយទំហំ ៦៤គីឡូវ៉ាត់ម៉ោង បើកបាន​ចម្ងាយ ៣៨៦គីឡូម៉ែត្រ។

៣. Mazda MX-30 តម្លៃ ៣៣ ៤៧០ដុល្លារ: អាគុយទំហំ ៣៥,៥គីឡូវ៉ាត់ម៉ោង បើកបាន​ចម្ងាយ ១៩៩គីឡូម៉ែត្រ។

៤. Ford Mustang Mach-E តម្លៃ ៤៣ ៨៩៥ដុល្លារ: អាគុយ​ទំហំ ៧០គីឡូវ៉ាត់ម៉ោង បើកបាន​ចម្ងាយ ៤៩០គីឡូម៉ែត្រ។

៥. Audi Q4 e-tron តម្លៃ ៤៩ ៩០០ដុល្លារ: អាគុយទំហំ ៧៧គីឡូវ៉ាត់ម៉ោង បើកបានចម្ងាយ ៥២០គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី