អុញ! ឡានចិននេះ មើលមួយភ្លែតស្មានតែ Ford Bronco
- 2022-03-28 03:53:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុញ! ឡានចិននេះ មើលមួយភ្លែតស្មានតែ Ford Bronco
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិន BAIC គ្រោងចេញរថយន្តថ្មីមួយរបស់ខ្លួនគឺម៉ូដែល BJ60 ដែលមើលទៅមួយភ្លែតគឺស្រដៀងនឹង Ford Bronco ផងដែរ។ កន្លងមក BAIC បានចេញរថយន្តម៉ូដែល BJ40 និង BJ80 រួចមកហើយ ដូច្នេះ BJ60 អាចនឹងជារថយន្តដែលស្ថិតនៅចន្លោះនេះ។
តាមរយៈរូបភាព Teaser ដែល BAIC បានបង្ហាញឱ្យដឹងថា រថយន្ត BJ60 នឹងមានប៉ាណាធំដូចឡាន Jeep និងបំពាក់អំពូល daytime running light ធ្វើឱ្យការឌីហ្សាញជាបែប Unique។
រថយន្តដែលមានរូបរាងបែបប្រអប់ និង off-road នេះ មានប្រវែង ៥០២០មម ទទឹង ១៩២៥មម និងកម្ពស់ ១៩៥៥មម ហើយប្រវែងពីកង់មុខទៅកង់ក្រោយ ២៨០០មម។
BAIC BJ60 នឹងប្រើម៉ាស៊ីនទាក់បូចំណុះ ២,០លីត្រ រួមជាមួយនឹងបច្ចេកវិទ្យា Mild-Hybrid 48V និងប្រអប់លេខអូតូ ៨វគ្គ។ វាក៏នឹងមានជម្រើសម៉ាស៊ីនម៉ាស៊ូតទាក់បូ ចំណុះ ២,០លីត្រជាមួយ Mild-Hybrid 48V ផងដែរ៕