ឃើញគេជិះ Toyota Raize ច្រើន! Honda ត្រៀមចេញ​ឡានស៊េរីអ៊ីចឹងដែរ

  • 2022-04-25 06:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Honda ទំនង​បញ្ចេញ​រថយន្ត SUV ថ្មីរបស់ខ្លួន ដើម្បី​ប្រជែង​នឹង​ Toyota Raize ដែល​គេកំពុងពេញ​និយម​ខ្លាំង។

តែយ៉ាងណា គេប៉ាន់ស្មាន​ថា រថយន្ត Honda ថ្មីនេះ​នឹង​ត្រូវអភិវឌ្ឍលើ​ Concept រថយន្ត Honda SUV RS ដែល​ត្រូវបាន​បង្ហាញ​រួចមកហើយ​នៅព្រឹត្តិការណ៍ GIIAS 2021។

ជាមួយ​គ្នានេះ វា​ក៏អាច​ជាម៉ូដែលថ្មីរបស់ Honda គឺ ZR-V ដែល​នឹង​មានរូបរាង​ដូចសិស្សច្បង Honda HR-V ក្នុងនោះ​មាន​ដូចជា ចង្កៀង​មុខរាងស្លីម​និងមានរំលេច​ដោយ​ក្រូមេ ហើយ​ប៉ាណា​ឌីហ្សាញ​ជាបែប​សំបុកឃ្មុំ ឯខាងក្រោយ​ចង្កៀង​មាន​ឆ្នូត LED កាត់​ពីម្ខាងទៅ​ម្ខាង។

ចំណែក​ផ្នែក​ខាងក្នុង​រថយន្តវិញ គឺ​ឃើញ​មាន​ការឌីហ្សាញរំលេច​ដោយពណ៌ខ្មៅ​ នៅចំកណ្តាល​ផ្ទៃតាប្លូ​គឺមាន​អេក្រង់ Touchscreen ដ៏ធំ និង​មាន​ប៊ូតុង​បញ្ឆេះ​រថយន្ត។

យ៉ាងណាក៏ដោយ រាល់​ព៌ត៌មាន​ទាំងអស់​អំពី Honda ស៊េរីថ្មីនេះ គឺ​ស្ថិតក្នុងការទស្សន៍ទាយ​នៅឡើយ មិនទាន់​មាន​ការទម្លាយ​ឱ្យដឹងលម្អិត​អ្វីឡើយ ប៉ុន្តែវា​នឹង​ចេញ​ពិត​ប្រាកដ​ក្នុងពេលណាមួយ​ឆាប់ៗខាងមុខ៕

អត្ថបទ៖ សំភី