ពិតជាមានមែន! ឡាន Mercedes ស៊េរីថ្មីនេះ ជិះ១០០គ.ម ស៊ីសាំងតែកន្លះលីត្រ

  • 2022-06-06 03:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Mercedes-Benz ទើបតែបាន​ប្រកាស​ចេញ​រថយន្តស៊េរីថ្មីឆ្នាំ២០២៣ ប្រើម៉ាស៊ីន Hybrid មានម៉ូដែលដូចជា GLC 200 4Matic, GLC 300 4Matic និង GLC 220d 4Matic និង​ប្រើ plug-in Hybrid ដែលមានម៉ូដែលដូចជា GLC 300e 4Matic, GLC 400e 4Matic និង GLC 300 de 4Matic ដោយ​សុទ្ធតែមានកម្រិតស៊ីសាំងតិច។

សម្រាប់​រថយន្ត Hybrid

-GLC 200 4Matic ប្រើម៉ាស៊ីនសាំង​ចំណុះ ២,០លីត្រ មានកម្លាំង ២០១សេះ និងកម្លាំង​រមួល ៣២០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំង ៨,២លីត្រ​ក្នុង១០០គ.ម (ក្នុងក្រុង) និង ៧,៣លីត្រក្នុង១០០គ.ម (ក្រៅក្រុង)។

-GLC 220 d 4Matic ប្រើម៉ាស៊ីនសាំង​ចំណុះ ១,៩លីត្រ មានកម្លាំង ១៩៤សេះ និងកម្លាំង​រមួល ៤៤០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំង ៥,៩លីត្រ​ក្នុង១០០គ.ម (ក្នុងក្រុង) និង ៥,២លីត្រក្នុង១០០គ.ម (ក្រៅក្រុង)។

-GLC 300 4Matic ប្រើម៉ាស៊ីន​សាំងចំណុះ ២,០លីត្រ មានកម្លាំង ២៥៥សេះ និង​កម្លាំង​រមួល ៤០០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំង ៨,២លីត្រ​ក្នុង១០០គ.ម (ក្នុងក្រុង) និង ៧,៣លីត្រក្នុង១០០គ.ម (ក្រៅក្រុង)។

ចំពោះរថយន្ត Plug-in Hybrid

-GLC 300 e 4Matic ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០លីត្រ មានកម្លាំង​ ៣០៨សេះ និងកម្លាំង​រមួល ៥៥០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំង ០,៨លីត្រក្នុង១០០គ.ម (ក្នុងក្រុង) និង ០,៦លីត្រក្នុង១០០គ.ម (ក្រៅក្រុង)។

-GLC 400 e 4Matic ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០លីត្រ មានកម្លាំង ៣៧៥សេះ និង​កម្លាំង​រមួល ៦៥០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំង ០,៨លីត្រក្នុង១០០គ.ម (ក្នុងក្រុង) និង ០,៦លីត្រក្នុង១០០គ.ម (ក្រៅក្រុង)។

-GLC 300 de 4Matic ប្រើម៉ាស៊ីនម៉ាស៊ូត​ចំណុះ ១,៩លីត្រ មានកម្លាំង ៣២៨សេះ និង​កម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីប្រេង ០,៧លីត្រក្នុង១០០គ.ម (ក្នុងក្រុង) និង ០,៥លីត្រក្នុង១០០គ.ម (ក្រៅក្រុង)៕

អត្ថបទ៖ សំភី