ចប់ហើយ! Honda សាងកំហុសធំមួយមកលើ HR-V 2023 ធ្វើឱ្យគេត្រូវគិតច្រើនដងមុនសម្រេចចិត្តទិញវា
- 2022-06-07 03:15:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់ហើយ! Honda សាងកំហុសធំមួយមកលើ HR-V 2023 ធ្វើឱ្យគេត្រូវគិតច្រើនដងមុនសម្រេចចិត្តទិញវា
ចន្លោះមិនឃើញ
កាលពីខែមេសាកន្លងទៅ Honda បានបង្ហាញរូបភាពរបស់ HR-V 2023 រួចមកហើយដែលយើងឃើញថា វាមានការឌីហ្សាញបែបថ្មីខុសពីស៊េរីមុនតែម្តង និងមានភាពទំនើបពិសេសផ្នែកខាងមុខដូចជា ចង្កៀង ប៉ាណាដែលមានរាងឆកោណ និងរន្ធបឺតខ្យល់ធំ។ ប៉ុន្តែកម្លាំងម៉ាស៊ីនរបស់វា មិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយ។
ទើបតែថ្មីៗនេះ មានការលេចធ្លាយព័ត៌មានអំពីទំហំម៉ាស៊ីនរបស់រថយន្ត SUV នេះ តាមរយៈភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) ពិសេសគឺកម្រិតស៊ីសាំងរបស់វា។
របាយការណ៍នោះបង្ហាញថា រថយន្ត Honda HR-V 2023 បំពាក់ម៉ាស៊ីនធំជាងមុនគឺប្រើម៉ាស៊ីនចំណុះ ២,០លីត្រ និងមានកម្រិតស៊ីសាំងច្រើនជាងមុនផងដែរ គឺ ៨,៤លីត្រ/១០០គីឡូម៉ែត្រ (សម្រាប់ប៉ុង១) និង ៨,៧លីត្រ/១០០គីឡូម៉ែត្រ (សម្រាប់ប៉ុង២)។
ប្រសិនបើរបាយការណ៍របស់ EPA ត្រង់ចំណុចម៉ាស៊ីននេះជាការពិតមែន នោះគឺបង្ហាញថា Honda ហាក់ដូចជាដើរខុសផ្លូវបន្តិចហើយ ព្រោះបច្ចុប្បន្នក្រុមហ៊ុនរថយន្តជាច្រើន បានចាប់ផ្តើមទម្លាក់ទំហំម៉ាស៊ីន តែជំនួសមកវិញដោយការបំពាក់ Turbo ដែលជួយជំរុញកម្លាំងសេះ និងសន្សំសំចៃសាំងជាងមុន។ តែ Honda វិញបែរជាមិនព្រមដាក់ Turbo ហើយបង្កើនទំហំម៉ាស៊ីនទៅវិញ និងស៊ីសាំងច្រើនជាងមុនទៀត។
តែយ៉ាងណាក៏ដោយ Fan Honda កុំទាន់អាលអស់សង្ឃឹមអីព្រោះវាមិនទាន់មានការប្រកាសផ្លូវការពីក្រុមហ៊ុន Honda នៅឡើយ។ ម្យ៉ាងវិញទៀត បើតាមការប៉ាន់ស្មានកន្លងមក HR-V ស៊េរីថ្មីនេះ ទំនងជាប្រើត្រឹមម៉ាស៊ីនចំណុះ ១,៥លីត្រ បំពាក់ Turbo អាចផលិតបានកម្លាំងដល់ ១៨០សេះ ដែលខ្លាំងជាងស៊េរីមុន ហើយវាក៏នឹងអាចមានជម្រើសប្រើម៉ាស៊ីន Hybrid ផងដែរ៕