Honda HR-V ស៊េរីថ្មីនេះស៊ីសាំងតែ ៤លីត្រ/១០០គ.ម តម្លៃជាង ៣ម៉ឺនដុល្លារ
- 2022-04-01 03:50:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda HR-V ស៊េរីថ្មីនេះស៊ីសាំងតែ ៤លីត្រ/១០០គ.ម តម្លៃជាង ៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
រថយន្ត Honda HR-V ឆ្នាំ២០២២ ជំនាន់ទី៣ ត្រូវបានដាក់លក់នៅទីផ្សារបរទេសរួចមកហើយ ជាមួយគ្នានោះ នៅប៉ុន្មានសប្តាហ៍ខាងមុខ រថយន្តនេះចំនួន២ optionទៀត គឺ Vi X និង e-HEV L នឹងត្រូវដាក់លក់ផងដែរ នៅទីផ្សារប្រទេសអូស្ត្រាលី។
សម្រាប់ HR-V Vi X ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១១៩សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ ដែលមានកម្រិតស៊ីសាំង ៥,៨លីត្រ/១០០គីឡូម៉ែត្រ។ តម្លៃវាគឺជាង ២៧ ០០០ដុល្លារអាមេរិក។
រថយន្តនេះ បំពាក់ប្រព័ន្ធសុវត្ថិភាពដូចជា ប្រព័ន្ធឱ្យសញ្ញាពេលមានឧបសគ្គខាងមុខដែលនឹងអាចប៉ះទង្គិចគ្នា, ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិក្រោយពេលប៉ះគ្នាដើម្បីចៀសវាងកុំឱ្យបន្តទៅប៉ះយានយន្តដទៃ, ប្រព័ន្ធជំនួយរថយន្តឱ្យបើកក្នុងគន្លងត្រឹមត្រូវ, ប្រព័ន្ធព្រមានពេលរថយន្តចេញពីគន្លង, ប្រព័ន្ធគ្រប់គ្រងល្បឿនស្វ័យប្រវត្តិធៀបនឹងល្បឿនរថយន្តខាងមុខ, ប្រព័ន្ធគាំទ្រភ្លើងហ្វា មុខងារសម្គាល់ផ្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធជំនួយពេលឡើងចំណោត។ វាបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៩អ៊ីញ យ៉ាន់កង់ទំហំ ១៩អ៊ីញ និងកញ្ចក់ pivacy glass ជាដើម។
ចំណែករថយន្ត Honda HR-V option e-HEV L ជាប្រភេទ Hybrid ប្រើម៉ាស៊ីនស៊ីឡាំង៤ ចំណុះ ១,៥លីត្រ បំពាក់ម៉ូទ័រអគ្គិសនីមួយ ផលិតបានកម្លាំងសរុប ១២៩សេះ និងកម្លាំងរមួល ២៥៣ញ៉ូតុនម៉ែត្រ ដែលមានកម្រិតស៊ីសាំង ៤,៣លីត្រ/១០០គីឡូម៉ែត្រ។ តម្លៃរបស់ option នេះ គឺជាង ៣៣ ០០០ដុល្លារអាមេរិក។
វាមានលក្ខណៈពិសេសច្រើនជាង option Vi X ដូចជាបំពាក់មុខងារ Blind Spot, ប្រព័ន្ធឱ្យសញ្ញាពេលមានអ្វីមួយនៅពីក្រោយ ក្នុងពេលរយែរ, ប្រព័ន្ធជំនួយល្បឿនវៃឆ្លាត, បើកទ្វារក្រោយដោយគ្រាន់ប្រើជើងគ្រវី, ផ្លិតទឹកអូតូ, កញ្ចក់មើលក្រោយការពារភ្លើងហ្វាអូតូ, ដៃចង្កូតស្បែក, កម្តៅពូក និងដៃចង្កូតជាដើម៕