មើលឱ្យហើយទៅ! នេះជា​ឡានយក្ស Hummer ដ៏​ធំបំផុត

  • 2022-03-15 09:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ការភ្ញាក់ផ្អើល​ខ្លាំងនូវរូបភាព​អំពីរថយន្ត​ដ៏ធំមហិមា ការពិត​នោះគឺ​ជារថយន្ត Hummer H1 X3 ដែល​ធំជាង​រថយន្ត Hummer ធម្មតា​ដល់ទៅ ៣ដង។

រថយន្ត​នេះ មាន​ប្រវែង ១៤ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្ពស់ ៦,៦ម៉ែត្រ។ វា​ជា​របស់​មហាសេដ្ឋីមួយរូបឈ្មោះ Sheik Hamad bin Hamdan Al Nahyan ដែល​ជា​អ្នក​ប្រមូលរថយន្ត​កម្រ​ប្លែកៗ។

រថយន្ត Hummer នេះ ​ត្រូវគេថតបាន​ក្នុងអំឡុងពេល​ធ្វើដំណើរ​ទៅកាន់​សារមន្ទីរ​ផ្ទាល់​ខ្លួន​របស់​មហាសេដ្ឋី​ខាងលើ ដើម្បីដាក់បង្ហាញ​ជូន​ភ្ញៀវ​ទស្សនា នៅក្នុង​ប្រទេស​អារ៉ាប់រួម។

គួរឱ្យចាប់អារម្មណ៍​នោះ រថយន្តយក្ស Hummer ប្រើម៉ាស៊ីនម៉ាស៊ូត​ដល់ទៅ៤ ឯណោះ។ ផ្នែក​ខាងក្នុងរថយន្ត ត្រូវបានឌីហ្សាញ​ដូចជានៅក្នុងផ្ទះអ៊ីចឹង ដែលមានកន្លែងធ្វើការងារ និងបន្ទប់ទឹកជាដើម ប៉ុន្តែ​មិនទាន់រួចរាល់នៅឡើយទេ៕

អត្ថបទ៖ សំភី