Honda ទម្លាយរូបភាព CR-V 2023 កែរាងច្រើនខុសពីស៊េរីមុន
- 2022-05-25 03:03:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ទម្លាយរូបភាព CR-V 2023 កែរាងច្រើនខុសពីស៊េរីមុន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda ទើបតែបានបញ្ចេញរូបភាពផ្លូវការអំពីរូបរាងខាងក្រៅនៃរថយន្តដ៏ល្បីចាស់វស្សាគឺ CR-V ឆ្នាំ២០២៣ ដែលវាមានភាពខុសគ្នាពីស៊េរីមុន ដូចជាចង្កៀងមុខក្រោយ ប៉ាណា និងចំណុចមួយចំនួនទៀត មើលទៅកាន់តែកាច និងស្អាតទាន់សម័យជាងមុន។
តាមរយៈរូបភាពនោះ គេឃើញថា វាមានបំពាក់ចង្កៀង LED និងអំពូល day time running light ប៉ាណាធំបែបសំណាញ់មានឡូហ្គូ Honda នៅចំកណ្តាល ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺផ្នែកខាងក្រោយដែលដាក់អក្សរ CR-V មានថែមពាក្យ Hybrid នៅពីក្រោម និងចង្កៀងស្តុបក្រោយជារាងអក្សរ L។
ចំពោះរថយន្តដែលប្រើម៉ាស៊ីន Hybrid នេះ គេនៅមិនទាន់ដឹងពីទំហំ និងកម្លាំងរបស់វានៅឡើយទេ។ ប៉ុន្តែបើរថយន្ត CR-V ប្រើ Hybrid បច្ចុប្បន្ននេះវិញ គឺជាម៉ាស៊ីនចំណុះ ២,០លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនី ផលិតបានកម្លាំងសរុប ២១២សេះ។
ថ្មីៗនេះ នៅលើវេបសាយរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន ក៏បានបង្ហោះរូបរាងរថយន្ត CR-V 2023 ដែរ។ ដូច្នេះ បើយើងប្រៀបធៀបរថយន្ត Version ចិន និង Global នេះ វាមិនខុសគ្នាទេ គ្រាន់តែខុសគ្នាត្រង់អក្សរម៉ូដែល CR-V នៅផ្នែកខាងក្រោយ។ រថយន្ត CR-V ចិននេះ ទំនងជាប្រើម៉ាស៊ីនសាំងទាក់បូចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១៩០សេះ ប្រើប្រអប់លេខ CVT៕
សូមទស្សនាវីដេអូបន្ថែម៖