Sienna 2023 ម៉ូដែលពិសេសថ្មីទើបចេញ កាន់តែឡូយ ឃើញចង់ទិញជិះហ្មង
- 2022-05-20 03:55:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sienna 2023 ម៉ូដែលពិសេសថ្មីទើបចេញ កាន់តែឡូយ ឃើញចង់ទិញជិះហ្មង
ចន្លោះមិនឃើញ
រថយន្តវ៉ែនដ៏ពេញនិយមរបស់ Toyota គឺ Sienna ដែលប្រឡូកចូលទីផ្សារតាំងពីឆ្នាំ១៩៩៨មក ពេលនេះ Toyota បានបញ្ចេញម៉ូដែលពិសេសថ្មីមួយដើម្បីខួប ២៥ឆ្នាំនោះគឺម៉ូដែល Sienna 25th Anniversary Edition ឆ្នាំ២០២៣។
រថយន្តម៉ូដែលពិសេសថ្មីនេះ ដូចនឹង Sienna XSE ដែរ ប៉ុន្តែបន្ថែមនូវភាពប្រណិតខាងក្នុងរថយន្ត។ វាមានជម្រើស ២ពណ៌ គឺ ប្រាក់ និង ស។ វាបំពាក់យ៉ាន់កង់ alloy ខ្មៅទំហំ ២០អ៊ីញ, កាងដំបូល, speaker JBL, កញ្ចក់មើលក្រោយការពារភ្លើងហ្វាអូតូ, អំពូលភ្លើង puddle light, កម្តៅពូក និងកៅអីចងចាំខាងមុខ (memory front seat) ជាដើម។
វាជាប្រភេទរថយន្ត Hybrid ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនី ផលិតបានកម្លាំងសរុប ២៤៥សេះ និងកម្លាំងរមួល ៣៩០ញ៉ូតុនម៉ែត្រ ដោយមានជម្រើសប៉ុង១ និងប៉ុង២។ កម្រិតស៊ីសាំងគឺប្រហែល ៦,៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។
តែយ៉ាងណា Toyota មិនទាន់ទម្លាយតម្លៃ និងពេលវេលានៃការចេញលក់រថយន្ត Sienna ថ្មីនេះនៅឡើយទេ ប៉ុន្តែគេរំពឹងថា វានឹងចេញលក់ក្នុងរយៈពេល ពីរបីខែទៀត ហើយតម្លៃអាចខ្ទង់ជាង ៤ម៉ឺនដុល្លារសម្រាប់ទីផ្សារអាមេរិក៕