ជាអ្នកប្រើប្រាស់រថយន្ត គួរតែដឹងពីគ្រឿងដ៏សំខាន់ទាំងនេះ
- 2022-04-16 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាអ្នកប្រើប្រាស់រថយន្ត គួរតែដឹងពីគ្រឿងដ៏សំខាន់ទាំងនេះ
ចន្លោះមិនឃើញ
ការដឹងពីវិធីថែទាំគ្រឿងបរិក្ខារនានារបស់រថយន្ត គឺជាចំណុចដែលអ្នកបើកបរគ្រប់រូបគួរតែចេះ ទោះមិនអាចជួសជុលដោយខ្លួនឯង តែក៏អាចធ្វើឲ្យវាមិនងាយខូចដែរ ហើយរបស់ទាំងនោះមានដូចជា ៖
ជាទូទៅអាគុយមួយគ្រាប់អាចប្រើចន្លោះពី ៤ ទៅ ៥ ឆ្នាំ អាស្រ័យលើការប្រើប្រាស់ ហើយ ចុចទីនេះដើម្បីចេះវិធីមិនឲ្យឡានឆាប់អស់អាគុយ។
ជាមុខងារសុវត្ថិភាពនៃរថយន្ត ហើយក៏មិនគួរឲ្យវាត្រូវទឹកច្រើន។ ពេលជាន់ហ្វ្រាំងទៅឡានញ័រ ឬលាន់សំឡេងខុសប្រក្រតី គឺត្រូវយកចូលជាងភ្លាម កុំទុកយូរនាំមានបញ្ហាធំ។
ជាឆ្អឹងខ្នងរបស់ម៉ាស៊ីន ។ ប៊ីស្តុងដំណើរការមិនរលូន ធ្វើឲ្យឡានចេញផ្សែងខ្មៅលើសកម្រិត។ លែងសង្ស័យ មើលពណ៌ផ្សែងដឹងច្បាស់ពីស្ថានភាពម៉ាស៊ីនរថយន្ត
ម៉ាស៊ីនដំណើរការ ហើយស្ទុះមិនស្ទុះ គឺអាស្រ័យលើរបស់នេះ ដែលជាអ្នកបាញ់សាំងចូលក្នុងស៊ីឡាំងដើម្បីបង្កើតល្បឿន។ ប្រសិនដើរមិនស្រួល ឡានអាចស៊ីសាំងលើសធម្មតា ឬអាចសាំងបាញ់មិនគ្រប់ដែលធ្វើឲ្យឡានស្ទក់។ វិធីការពារ គឺប្រើប្រាស់សាំងតាមស្តង់ដារ ជៀសវាងមានកំណកស្អិតជាប់ប៊ិចសាំង។ ឡាន ម៉ូតូថ្មីៗ មិនគួរប្រើសាំងស៊ុបពែ ព្រោះ ...
វាមានតួនាទីសំខាន់ក្នុងការកាត់បន្ថយ និងរក្សាតុល្យភាពកម្ដៅនៃម៉ាស៊ីនរថយន្ត។ ជាធម្មតាអ្នកត្រូវពិនិត្យកម្រិតទឹកក្នុងធុងនេះតាមកម្រិតកំណត់ មិនគួរឲ្យធុងទឹកគ្មានទឹកនោះទេ ព្រោះវាអាចបណ្ដាលឲ្យម៉ាស៊ីនរថយន្តទាំងមូលមិនដំណើរការ។
មុខងារជួយឲ្យស្រូបខ្យល់ពីខាងក្រោយឲ្យប៉ះធុងទឹកដើម្បីចុះកម្ដៅបានកាន់តែលឿន ហើយបើអាចគួរផ្លុំលាងជាប្រចាំ។
វាជាបេះដូងនៃប្រព័ន្ធម៉ាស៊ីនត្រជាក់ និងកម្ដៅក្នុងរថយន្ត។ ប្រើប្រាស់ឲ្យបានត្រឹមត្រូវ មិនគួរប្រើដល់កម្រិតខ្ពស់បំផុតនាំឲ្យឆាប់ខូច។ ឧទាហរណ៍ ៖ នៅតាមប្រទេសត្រជាក់ គេច្រើនកំណត់ឲ្យវាចេញក្ដៅ តែពេលខ្លះក្ដៅជ្រុលធ្វើឲ្យរលួយជ័រ ឬតាមប្រទេសក្ដៅ ប្រើឲ្យត្រជាក់ពេក ធ្វើឲ្យហ្គាស៍ម៉ាស៊ីនត្រជាក់បុកមកក្រៅខ្លាំងហួសហេតុ។
ឧបករណ៍នេះ ជាអ្នកចម្រោះខ្យល់ និងមិនធ្វើឲ្យធូលីចូលឡានតាមរន្ធម៉ាស៊ីនត្រជាក់។ គួរណាស់ធ្វើការសម្អាតជាប្រចាំ ព្រោះថាបើមានធូលីជាប់លើវាច្រើនក្នុងឡានក៏មិនត្រជាក់ ឬអាចមានសំឡេងរំខានផងដែរ។
មុខងារជួយសម្រួលប្រអប់លេខពេលប្ដូរពីមួយលេខទៅមួយលេខមិនឲ្យចង្កឹះលេខកកិតខ្លាំង ហើយវិធីប្រើប្រាស់ត្រឹមត្រូវ គឺត្រូវដឹងពីកម្រិតប្រេងប្រអប់លេខឲ្យគ្រប់តាមស្តង់ដារ ដែលធ្វើការពិនិត្យដោយអ្នកជំនាញតាមហ្គារាស។
ខ្លួនតូច តែរថយន្តមិនអាចដំណើរការបានទេបើគ្មាវា ព្រោះប៊ូស៊ី ជាអ្នកបង្កើតឲ្យមានចរន្តអគ្គិសនីទៅបញ្ឆេះឲ្យម៉ាស៊ីនឥន្ធនៈរបស់រថយន្តដំណើរការ។ ការប្រើប្រាស់ប៊ូស៊ីមិនត្រឹមត្រូវ គឺអាចធ្វើឲ្យម៉ាស៊ីនឡានឆេះមិនប្រក្រតី ឬពេលខ្លះគេនិយមហៅថាការ៉ង់ទីមិនស្មើ ដែលកម្លាំងម៉ាស៊ីនឡើងចុះខ្លាំងពេក។ វិធីប្រើប្រាស់ត្រឹមត្រូវ គឺជ្រើសរើសប៊ូស៊ីដែលមានម៉ាកច្បាស់លាស់ និងធ្វើការសម្អាតតាមកាលកំណត់ណាមួយ។
សឹងតែគ្រប់គ្នាហើយដែលដឹងថាស៊ីមាំងមានតួនាទីបំភាយផ្សែងចេញពីចំហេះម៉ាស៊ីន តែប្រហែលមិនទាន់ច្បាស់ទេថា ករស៊ីមាំងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយមិនឲ្យផ្សែងចេញមកក្រៅខ្លាំងពេក។ ចំពោះការថែទាំ គឺមិនត្រូវឲ្យមានទឹកចូលនោះទេ ព្រោះអាចបណ្ដាលឲ្យម៉ាស៊ីនមិនដំណើរការតែម្ដង។
រាងមិនធំជាងផ្លែដូងប៉ុន្មាន ឌីណាម៉ូ មានតួនាទីប្រើថាមពលអគ្គិសនីទៅទាញខ្សែពានឲ្យម៉ាស៊ីនដំណើរការ និងសមត្ថភាពបង្វិលចរន្តអគ្គិសនីពេលម៉ាស៊ីនដំណើរការទៅសាកបញ្ចូលឲ្យអាគុយវិញ។ ការថែទាំរបស់នេះ គឺគ្រាន់តែមិនឲ្យវាត្រូវទឹកជាការស្រេច តែក៏សូមកុំធ្វើការបញ្ឆេះដោយកន្ត្រាក់ៗ ព្រោះងាយឲ្យឌីណាម៉ូងាយខូច។
ការណែនាំនេះគ្រាន់តែជាមូលដ្ឋានបន្តិចបន្តួចនៃការថែទាំរថយន្តតែប៉ុណ្ណោះ ខណៈនៅមានចំណុចជាច្រើនទៀតដែលក្រុមការងារនឹងបង្ហាញជូននៅពេលក្រោយ។ ចំពោះចម្ងល់នានាទាក់ទងជាមួយយានយន្ត និងបច្ចេកវិទ្យា ប្រិយមិត្តអាចចោទជាសំនួរនៅខាងក្រោយអត្ថបទនេះបាន៕