ចេញហើយឡានចិនគូប្រជែង Land Cruiser Prado តម្លៃជាង ៥ម៉ឺនដុល្លារ ជិះ១០០គ.ម ស៊ីសាំង ១០លីត្រ
- 2022-03-23 02:40:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយឡានចិនគូប្រជែង Land Cruiser Prado តម្លៃជាង ៥ម៉ឺនដុល្លារ ជិះ១០០គ.ម ស៊ីសាំង ១០លីត្រ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Great Wall Motors បានបញ្ចេញលក់ជាផ្លូវការរថយន្ត SUV ថ្មីរបស់ខ្លួនហើយ គឺម៉ូដែល Tank 500 ដែលជាគូប្រជែងថ្មីរបស់របស់ Toyota Land Cruiser Prado បន្ទាប់ពីបង្ហាញចេញក្នុងពិព័រណ៍រថយន្តមួយកាលពីឆ្នាំមុន។
រថយន្ត Tank 500 មានប្រវែង ៥០៧០មម ទទឹង ១៩៣៤មម កម្ពស់ ១៩០៥មម ប្រវែងពីកង់មុខទៅកង់ក្រោយ ២៨៥០មម។ វាមានជម្រើស ៥កៅអី និង ៧កៅអី។
Tank 500 ប្រើម៉ាស៊ីនទាក់បូ V6 ចំណុះ ៣,០លីត្រ ដំណើរការជាមួយប្រព័ន្ធ Mild-Hybrid 48V ផងដែរ ផលិតបានកម្លាំង ៣៤៩សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ដែលជួយឱ្យរថយន្តជាន់ស្ទុះពី ០ ដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេល ៧,៣វិនាទី។ កម្រិតស៊ីសាំងគឺ ១០,៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ផ្នែកខាងក្នុងរថយន្ត ក៏មានភាពប្រណិតផងដែរ ដោយដៃចង្កូតដូចនឹងរថយន្ត Land Cruiser Prado ហើយប្រព័ន្ធកម្សាន្ត Touchscreen មានទំហំ ១៤,៦អ៊ីញ និងកុងទ័រឌីជីថល ១២,៣អ៊ីញ។ នៅត្រង់ផ្ទៃតាប្លូ ដៃទ្វារ និងស្នូកកណ្តាល ត្រូវបានបំពាក់ហ្វ័រមីកាឈើ កៅអីពូកស្បែក២ពណ៌ ហើយចង្កឹះលេខបែប premium។
រថយន្ត Tank 500 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៣៥ ០០០យ័ន ឬប្រមាណជាង ៥២ ០០០ដុល្លារ ដោយមានជម្រើស option ដូចជា Business Edition, Sports Edition, Black Warrior Edition និង Customized version៕