ប្រៀបធៀបតម្លៃឡាន Lexus LX 600 លក់នៅខ្មែរ និងវៀតណាម
- 2022-04-19 06:41:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀបតម្លៃឡាន Lexus LX 600 លក់នៅខ្មែរ និងវៀតណាម
ចន្លោះមិនឃើញ
អស់រយៈពេលកន្លះឆ្នាំមកហើយដែល Lexus បានប្រកាសចេញកំពូលរថយន្ត SUV ដ៏ល្បីបំផុត LX 600 ដោយពេលនេះវាបាននឹងកំពុងមកដល់ទីផ្សារស្រុកខ្មែរ និងវៀតណាមហើយ។
សម្រាប់នៅកម្ពុជា ហាងលក់រថយន្តមួយកន្លែង Hengheng Auto បានបង្ហោះលើផេកហ្វេសប៊ុកខ្លួនដោយបញ្ជាក់ថា រថយន្តនេះមានតម្លៃជាង ៣០ម៉ឺនដុល្លារ ហើយត្រៀមបើកទូរនៅថ្ងៃទី២០-២១ មេសាខាងមុខនេះ។
ចំណែកនៅវៀតណាម LX 600 ត្រូវបាននាំមកលក់ដោយមាន option ចំនួន៣ គឺ Urban, F Sport និង VIP។ ក្នុងនោះ option Urban តម្លៃ ៨,១ពាន់លានដុង (ជាង ៣៥ម៉ឺនដុល្លារ), F Sport តម្លៃ ៣៨ពាន់លានដុង (ជាង៣៦ម៉ឺនដុល្លារ) និង option VIP តម្លៃ ៩,២១ពាន់លានដុង (ជាង ៤០ម៉ឺនដុល្លារ)។
រថយន្តនេះ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។
វាបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច, ចង្កូតកម្លាំងអេឡិចត្រិច, ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម (AHC) និងប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត និង Multi-terrain Monitor (ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរមើលឃើញស្ថានភាពជុំវិញរថយន្ត)។
ចំណែកផ្នែកខាងក្នុងរថយន្តគឺមាន ប្រព័ន្ធកម្សាន្តជា dual display ទំហំសរុប ១៩,៣អ៊ិញ ក្នុងនោះអេក្រង់ខាងលើ មានទំហំ ១២,៣អ៊ីញ និងខាងក្រោម ៧អ៊ីញ។ អេក្រង់ខាងលើបង្ហាញនូវមុខងារ navigation, audio controls និង Multi-Terrain Monitor ក្នុងអំឡុងបើកបរលើផ្លូវ off-road ក៏ដូចជារូបភាពកាមេរ៉ា។ ចំណែកអេក្រង់ខាងក្រោមយើងអាចកំណត់ការបិទបើកម៉ាស៊ីនត្រជាក់ និងអេក្រង់ជំនួយដល់ការបើកបរសម្រាប់មុខងារ Multi Terrain Select ជាដើម៕