ម៉ូតូ Honda Air Blade ស៊េរីថ្មីចេញហើយ តម្លៃខ្ទង់ ១៨០០ដុល្លារប៉ុណ្ណោះ
- 2022-05-20 07:18:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូ Honda Air Blade ស៊េរីថ្មីចេញហើយ តម្លៃខ្ទង់ ១៨០០ដុល្លារប៉ុណ្ណោះ
ចន្លោះមិនឃើញ
បន្ទាប់ពីបង្ហាញរូបភាពកាលពីប៉ុន្មានថ្ងៃមុន ទីបំផុតក្រុមហ៊ុន Honda ប្រចាំប្រទេសវៀតណាម បានបញ្ចេញម៉ូតូ Air Blade ស៊េរីថ្មីឆ្នាំ២០២២ ជាផ្លូវការហើយ។
ការឌីហ្សាញរូបរាងម៉ូតូថ្មីនេះ មិនខុសពីស៊េរីមុនទេ ហើយវាមានជម្រើស Air Blade 160 និង Air Blade 125។
សម្រាប់ម៉ូតូ Air Blade 160 ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៦,៩សេសេ ផលិតបានកម្លាំង ១៥,២សេះ ដែលមានកម្រិតស៊ីសាំង ២,៣លីត្រ/១០០គីឡូម៉ែត្រ។ វាប្រើទឹកស្អំកាត់បន្ថយកម្តៅម៉ាស៊ីន។ ចំណែក Honda Air Blade 125 វិញ ប្រើម៉ាស៊ីន eSP+ ចំណុះ ១២៤,៨សេសេ ផលិតបានកម្លាំង ១១,៨សេះ។
ការកែប្រែថ្មីដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ម៉ូតូនេះ គឺមានធុងសាំងធំជាងមុន មានរន្ធ USB សម្រាប់សាកថ្មទូរសព្ទ និងប្រព័ន្ធសោវៃឆ្លាតថ្មីផងជាដើម។ វាបំពាក់ចង្កៀង LED និងអំពូល daytime running light កុងទ័រឌីធីថល និងប្រព័ន្ធហ្វ្រាំង ABS។
គួរបញ្ជាក់ថា Air Blade 160 មានតម្លៃចាប់ពី ៥៥,៩៩លានដុង ឬ ២៤២០ដុល្លារ និង Air Blade 125 មានតម្លៃចាប់ពី ៤២,០៩លានដុង ឬ ១៨១៩ដុល្លារឡើងទៅ ដោយមានជម្រើស Standard និង Special៕