ឡាន Toyota ៧កៅអីថ្មីរាងមុខក្រោយ​គួរឱ្យខ្នាញ់ ចេញលក់ហើយតម្លៃជាង ២ម៉ឺនដុល្លារ

  • 2022-03-18 08:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត Toyota Sienta ស៊េរីឆ្នាំ​២០២២ ត្រូវបាន​កែប្រែថ្មី និង​បញ្ចេញ​លក់ហើយ​ ដោយ​វាជាប្រភេទ​រថយន្ត Mini វ៉ែន ស័ក្តិ​សម​សម្រាប់​គ្រួសារ​ដែលមាន​សមាជិក​ច្រើនបន្តិច ហើយ​វាក៏មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើបៗ និងមានតម្លៃសមរម្យ។

ចំណុច​ថ្មីៗ​ដែល​បំពាក់​លើរថយន្ត Toyota Sienta នេះ មានដូចជា

-កៅអីពូកស្បែក​ដែល​មានសារធាតុ semi-synthetic ពណ៌ខ្មៅប្រផេះ ឌីហ្សាញ​បែបស្ព័រ។

-ប្រព័ន្ធ​កម្សាន្ត​ Touchscreen អាចភ្ជាប់​ Apple CarPlay និង Andrioid Auto។

-ប្រព័ន្ធកាមេរ៉ាប៉ាណូរ៉ាមិច ៣៥០ដឺក្រេ កម្រិត HD។

-អេក្រង់​ ៨អ៊ីញ​សម្រាប់​អ្នក​អង្គុយ​ខាងក្រោយ

-កាមេរ៉ាមុខក្រោយ ដែល​អាច​ថតរូបភាព និងវីដេអូ ក្នុងពេល​វេលាជាក់ស្តែង​ តាមរយៈកម្មវិធី Mobile Application Toyota DVR។

បច្ចេកវិទ្យា និង​ប្រព័ន្ធសុវត្ថិភាព​ផ្សេងទៀត​ដែល​បំពាក់​លើ​រថយន្តនេះ មាន​ដូចជា ទ្វារស្លាយអូតូទាំងសងខាង, កៅអីទាំង៧ អាចបត់​គ្រប់ទម្រង់, អេក្រង់ LED ទំហំ ៨អ៊ីញ នៅ​កៅអីជួរទី២ និងទី៣, ម៉ាស៊ីន​ត្រជាក់​ស្វ័យប្រវត្តិ, ប្រព័ន្ធគ្រប់​គ្រង​លំនឹង​ VSC, ប្រព័ន្ធជំនួយ​ពេលឡើងចំណោត, ប្រព័ន្ធហ្វ្រាំង ABS/EBD/BA និងពោងសុវត្ថិភាព ៣គ្រាប់។

Toyota Sienta 2022 បំពាក់​ម៉ាស៊ីន​សាំង​ស៊ីឡាំង៤ Dual VVT-i ចំណុះ ១,៥លីត្រ ផលិតបាន​កម្លាំង ១០៨សេះ និង​កម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ រត់ប៉ុងមុខ ជាមួយ​ប្រអប់លេខអូតូ CVT។

រថយន្តនេះ​ត្រូវបាន​ដាក់​លក់​ក្នុងប្រទេសថៃ តម្លៃចាប់ពី ៧៧៥ ០០០បាត ឬប្រមាណ ២៣ ០០០ដុល្លារអាមេរិក ដែលមានជម្រើស​ពណ៌ត្រួយចេក ស ទឹកប្រាក់ និងខ្មៅ៕

អត្ថបទ៖ សំភី