Honda Wave110 ស៊េរីឆ្នាំ២០២២ ចេញលក់ថ្ងៃមុនតម្លៃប៉ុណ្ណឹងល្មមទីញជិះអត់?

  • 2022-03-10 03:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូ Honda Wave110 ស៊េរី​ឆ្នាំ២០២២ បាន​ចេញ​លក់ជាផ្លូវការ​កាល​ពី​ថ្មីៗ​នេះ ដែល​បាន​រំលេច​ជា​មួយ​ពាក្យ​ស្លោក​មក​ជា​មួយ​ថា “POWER YOUR LUCK” ជាម៉ូតូដែលមានកម្លាំងខ្លាំងជាងមុន និងសន្សំសំចៃប្រេងសាំងកាន់តែប្រសើរជាងមុន។

Honda WAVE110 នេះ ម៉ាស៊ីនកម្លាំង110cc ថ្មីកម្លាំងខ្លាំងជាងមុន ជាមួយនឹងការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងសាំង។ ចង្កៀងក្រោយរចនាថ្មីទាក់ទាញគ្រប់ក្រសែភ្នែក ងាយស្រួលឃើញគ្រប់​ជ្រុង​ជ្រោយ និងពីចំងាយ សោរសុវត្ថិភាពជាមួយសន្ទះការពារថ្មី តែមថ្មី រចនារូបរាងដោយត្បូង មានភាពច្នៃប្រឌិត និង កុងទ័រថ្មី ផ្ទៃរចនាដោយចំណិតត្បូង រំលេចយ៉ាងទាក់ទាញ។

Honda WAVE110 ស៊េរីថ្មីនេះ ​មកជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌ ដែលតែមថ្មី ពណ៌ខ្មៅ ពោរពេញដោយអនុភាព ពណ៌ក្រហម នាំមកនូវសំណាងល្អ ពណ៌ខៀវ ប្រកបដោយភាពក្លៀវ​ក្លា។ ចំពោះ​តម្លៃ​វិញHonda WAVE110 ស៊េរី​ឆ្នាំ២០២២ នេះ​កំពុង​លក់​នៅ​តាម​ហាង​ជា​ច្រើន​ជា​មួយ​តម្លៃ​ខ្ទង់ ១ ៦៥០ដុល្លារ។

ប​ញ្ជាក់ តម្លៃនេះអាច​ប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី