ថ្មីចែស! Yamaha ចេញម៉ូតូកម្លាំង ១៣៥សេសេថ្មី រាងដូច Exciter បេះបិត!

  • 2022-03-09 03:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Yamaha ទើបតែបានបញ្ចេញម៉ូតូម៉ូដែលថ្មីមួយទៀត ហៅថា Yamaha 135LC Fi ស៊េរីឆ្នាំ២០២២ ដែលមានការឌីហ្សាញរូបរាងដូចទៅនឹង Yamaha Exciter បេះបិតតែម្តង។

ម៉ូតូ Yamaha 135LC Fi ថ្មីនេះ ត្រូវបានដាក់លក់តម្លៃប្រហែល ១ ៨៦៥ដុល្លារ សម្រាប់ម៉ូដែលស្តង់ដារ និង តម្លៃ ១ ៩៦០ដុល្លារ សម្រាប់ម៉ូដែល 135LC Fi SE។ គួរឲ្យដឹងដែរថា ម៉ូតូនេះត្រូវបានដាក់លក់ផ្តាច់មុខតែសម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ។

Yamaha 135LC Fi បំពាក់ម៉ាស៊ីនចំណុះ ១៣៥សេសេ ទំហំ ១ស៊ីឡាំង ជាមួយនឹងប្រព័ន្ធស្អំម៉ាស៊ីន liquid-cooled ហើយប្រើប៊ិចសាំង Fi បង្កើតកម្លាំងបាន ១២,៤សេះ និងកម្លាំងរមួល ១២,២ញ៉ូតុនម៉ែត្រ។ វាមានបំពាក់ធុងសាំងចំណុះ ៤,៦លីត្រ ហើយមានទម្ងន់ខ្លួនសរុប ១០៩គីឡូក្រាម។

ម៉ូតូនេះប្រើប្រព័ន្ធហ្វ្រាំងឌីស (hydraulic disc) ទាំងខាងមុខ និងខាងក្រោយ ជាមួយនឹងកាំកង់ទំហំ ១៧អ៊ីញ។ ក្រៅពីនោះ វាក៏មានបំពាក់កុងទ័រ LCD digital សខ្មៅ, ចង្កៀងមុខ LED និង រន្ធ USB សម្រាប់សាកថ្មទូរសព្ទ ទៀតផង៕

អត្ថបទ៖ សេង ឡុង