ជិះឡានហ្នឹង​ចេញក្រៅ តិចគេច្រលំថា Gamer!

  • 2022-03-07 07:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើទោះជា​រថយន្ត Hongguang Mini EV ជារថយន្ត​អគ្គិសនី​លក់ដាច់​ជាងគេ​នៅចិន​ក៏ដោយ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅតែមិនបន្ធូរដៃឡើយ ដោយ​បញ្ចេញ​ម៉ូដែល​ពិសេស​ហៅថា GAMEBOY Edition ដែល​ឌីហ្សាញ​ជាពិសេស​សម្រាប់​ Gamer។

រថយន្ត​តូច Cute នេះ មាន​ការឌីហ្សាញ៤បែប រួមមាន Hurricane Phantom, Jungle Crossing, Interstellar Roaming និង​ Party Sweetheart។

រថយន្ត Hongguang Mini EV GAMEBOY Edition ខុសប្លែក​បន្តិចពី​រថយន្ត​ម៉ូដែល​ដើម ដូចជា ចង្កៀងមុខ ប៉ាណា និង​កាង ហើយចង្កៀងក្រោយ​ដែល​ជាប្រភេទ LED ត្រូវបាន​ឌីហ្សាញ​ជា​រាងអក្សរ X។

រថយន្ត​នេះ​មាន​ប្រវែង ២៩៩៧មម, ទទឹង ១៤៩៣មម កម្ពស់​ ១៦០៤មម និង​ប្រវែងពីកង់មុខទៅកង់​ក្រោយ ២០១០មម។ វាដំណើរ​ការដោយ​ម៉ូទ័រ​អគ្គិសនីមួយ​ ផលិតបាន​កម្លាំង ៤០សេះ បំពាក់​អាគុយ​ប្រភេទ លីចូមផូស្វាត (lithium-ion phosphate)៕

អត្ថបទ៖ សំភី