ចំណុចត្រូវដឹង! ពេលទិញឡានមួយទឹកពីស្រុកគេ ត្រូវឆែកប្រវត្តិឲ្យច្បាស់សិន
- 2022-04-20 08:21:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចត្រូវដឹង! ពេលទិញឡានមួយទឹកពីស្រុកគេ ត្រូវឆែកប្រវត្តិឲ្យច្បាស់សិន
ចន្លោះមិនឃើញ
ឡានមួយទឹកកាន់តែមានលំហូរនាំចូលច្រើន នៅតាមការាសនានាក្នុងរាជធានីភ្នំពេញ និងតាមខេត្ត។ អ្នករកទិញឡានមួយទឹក តែងដើរជ្រែមើលតម្លៃ មើលគុណភាព ពណ៌ពេញនិយម ប៉ុន្តែភាគច្រើន មិនបានដឹងពីស្ថានភាព ឬប្រភពឡានទាំងនោះ មុនពេលឈ្មួញនាំចូលមកលក់នោះឡើយ។
លោក ឌី ពិសិទ្ធ ជាអ្នកជំនាញឆែកឡានមួយទឹកនៅ Autocheck Cambodia បានប្រាប់ Sabay ថា អ្នកដែលប្រើប្រាស់ឡានមួយទឹកដែលមិនបានឆែកប្រវត្តិ និងមើលលើស្ថានភាពផ្ទាល់នៅតាមឃ្លាំង អាចធ្វើការឆែកបាន តាមរយៈប្រព័ន្ធអ៊ីនធឺណិត ដោយប្រើលេខ VIN ដែលជាលេខសម្គាល់ឡានទាំងនេះ។
នៅពេលឆែកតាមរយៈលេខ VIN វាអាចបង្ហាញពីប្រវត្តិឡានមួយទឹកទាំងនេះដូចខាងក្រោម៖
១. បង្ហាញពីពិន្ទុវាយតម្លៃ និងចំនួនម្ចាស់ដើមដែលធ្លាប់ប្រើប្រាស់ឡាននេះ
២. ប្រាប់ប្រវត្តិឡានធ្លាប់ជួបគ្រោះថ្នាក់ និងបង្ហាញពីរូបភាពដើម
៣. ដឹងពីប្រវត្តិឡានធ្លាប់ប្រើប្រាស់ រត់តាក់ស៊ី ដាក់ជួល និងរយះចម្ងាយធ្លាប់ប្រើប្រាស់
៤. ដឹងច្បាស់ពីប្រភពនាំចូល ប្រទេស និង រដ្ឋដើម ធ្លាប់ប្រើប្រាស់ មើលគុណភាពឡានបាតក្រោម ច្រេះ ឬពុក
៥. បង្ហាញពីប្រវត្តិឡានធ្លាប់លិចទឹក ឆេះ ឬមួយចោរលួច
៦. បង្ហាញពីប្រវត្តិឡាននេះធ្លាប់រើម៉ាស៊ីន និងមានបញ្ហាផ្សេងៗ
៧. អាចឆែកកូដពណ៌ឡាន ដើម្បីមើលដឹងថាត្រូវបានប្ដូរពណ៌ថ្មីឬអត់
៨. ដឹងពីការបរិច្ឆេទនាំថ្ងៃដែលចូលមកកម្ពុជាដំបូង។
ការឆែកនេះដែរ មានតែអ្នកជំនាញផ្នែកនេះ ដែលបានទិញសិទ្ធផ្ដាច់មុខលើវេបសាយឆែកឡានមួយទឹកនេះពីស្រុកក្រៅប៉ុណ្ណេះ។
ចំពោះតម្លៃសេវានៃការឆែកនេះដែរម្ចាស់ឡានចំណាយប្រមាណជា ៦ដុល្លារសម្រាប់បារាយណ៍ការ និង៥ ដុល្លារ បន្ថែមសម្រាប់រូបភាពប្រវត្តិឡាននេះ៕