Jeep នឹងចេញឡានអគ្គិសនីដំបូង រូបរាងមើលទៅ Cute មែនទែន!
- 2022-03-02 02:56:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jeep នឹងចេញឡានអគ្គិសនីដំបូង រូបរាងមើលទៅ Cute មែនទែន!
ចន្លោះមិនឃើញ
Jeep ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Stellantis បានទម្លាយចេញនូវរូបភាពដំបូងបំផុតនៃរថយន្តអគ្គិសនីទីមួយរបស់ខ្លួន ដែលគ្រោងផលិតនៅឆ្នាំ២០២៣។ តែយ៉ាងណា Jeep មិនបានបញ្ជាក់លម្អិតអំពី Spec ទំហំអាគុយ ក៏ដូចជាឈ្មោះរថយន្តអគ្គិសនីនេះឡើយ។
បើមើលតាមរូបភាពដែលបង្ហាញមកនេះ ឃើញថារថយន្តអគ្គិសនី Jeep នេះមានរូបរាង Cute ពណ៌លឿង គួរឱ្យស្រលាញ់មែនទែន ជារូបរាងរថយន្តបែបអនាគត។ ចំណុចដែលទាក់ទាញនោះដូចជា យ៉ាន់កង់ និងផ្នែកខាងមុខម្តុំចង្កៀងដែលជាការឌីហ្សាញថ្មី Unique តែម្តង ហើយប៉ាណានៅជាប់ជាមួយកាងខាងក្រោម។ ឯចង្កៀងក្រោយ ក៏មានការរចនាបែបថ្មីទាន់សម័យផងដែរ។
ចំណែកផ្នែកខាងក្នុងរថយន្តវិញ មិនត្រូវបានបង្ហាញឱ្យឃើញឡើយថា ដៃចង្កូត កុងទ័រ និងប្រព័ន្ធកម្សាន្ត Touch មានរូបរាងបែបណានោះ។
ជាមួយគ្នានោះដែរ Stellantis ក៏បានបញ្ចេញនូវរូបភាពបង្ហាញពីតម្រុយរថយន្ត Ram ProMaster ដែលជារថយន្តអគ្គិសនីផងដែរ គ្រោងផលិតនៅចុងឆ្នាំ២០២៣ បន្ទាប់ពីបង្ហាញចេញរួចមកហើយនូវរថយន្តភីកអាប់អគ្គិសនី Ram 1500៕