ចំណុចសំខាន់ៗដែលត្រូវដឹងពីឡានអគ្គិសនីថ្មី Hyundai Ioniq 6 ឆ្នាំ២០២៤
- 2022-07-15 02:43:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចសំខាន់ៗដែលត្រូវដឹងពីឡានអគ្គិសនីថ្មី Hyundai Ioniq 6 ឆ្នាំ២០២៤
ចន្លោះមិនឃើញ
ការឌីហ្សាញរូបរាងរបស់រថយន្ត Hyundai Ioniq 6 ឆ្នាំ២០២៤ ជា aerodynamic ដែលវាផ្តល់លំនឹង និងការគ្រប់គ្រងល្អក្នុងការបើកបរ។ ត្រង់ចំណុចនេះ Hyundai បញ្ជាក់ថា រថយន្តម៉ូដែល Ioniq នីមួយៗរបស់ Hyundai នឹងមានភាសាឌីហ្សាញពិសេសផ្ទាល់ខ្លួនផ្សេងៗគ្នា ព្រោះចង់ឱ្យវាដក់ជាប់អារម្មណ៍របស់អតិថិជន។
រថយន្តអគ្គិសនីនេះ បំពាក់អាគុយទំហំ ៥៣គីឡូវ៉ាត់ម៉ោង និងមាជម្រើសអាគុយធំជាងនេះផងដែរ ទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានដល់ចម្ងាយ ៦១០គីឡូម៉ែត្រឯណោះ ពេលសាកពេញម្តង។ បើប្រើដុំសាកលឿន គឺសាកពី ១០ ដល់ ៨០% ចំណាយពេលតែ ១៨នាទីប៉ុណ្ណោះ។
Hyundia Ioniq 6 បំពាក់ម៉ូទ័រអគ្គិសនី២ ផលិតបានកម្លាំង ៣២០សេះ និងកម្លាំងរមួល ៦០៥ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពីល្បឿន០ ដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេល ៥,១វិនាទី ជាមួយជម្រើសប៉ុង១ និងប៉ុង២។
អេក្រង់ដែលបំពាក់នៅក្នុងកាប៊ីន មានទំហំសរុប២៤អ៊ីញ ដែលភ្ជាប់គ្នារវាងកុងទ័រឌីជីថល ១២អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen ១២អ៊ីញ។ Touchscreen នេះ អាចភ្ជាប់ Apple CarPlay និង Android Auto ព្រមទាំងបង្ហាញពីផែនទីនៃចម្ងាយផ្លូវដែលរថយន្តអាចបន្តដំណើរបាន ដោយផ្អែកលើកម្រិតថាមពលនៅសល់ មិនតែប៉ុណ្ណោះ វាក៏បង្ហាញពីផ្លូវដែលមានចំណតសាកភ្លើងផងដែរ។
Hyundai នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនេះ ក្នុងត្រីមាសនៃឆ្នាំ២០២២ ហើយគ្រោងដាក់លក់នៅលើទីផ្សារនៅចុងឆ្នាំខាងមុខ ប៉ុន្តែមិនទាន់ប្រកាសពីតម្លៃរបស់វានៅឡើយទេ៕