Suzuki ចេញម៉ូតូលេខអូតូម្ដង ២ ម៉ូដែលដំណាលគ្នា ឌីហ្សាញថ្មីសម្រាប់តែកម្ពុជាប៉ុណ្ណេះ!

  • 2022-03-31 10:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Suzuki បានបញ្ចេញម៉ូតូ ២ម៉ូដែលថ្មី ព្រមគ្នាតែម្តងគឺ nex digi និង nex crossover ស៊េរី​ឆ្នាំ២០២២ ដើម្បី​ផ្ដល់​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ហ្វេនៗ​មុន​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុន​នេះ។ ការប្រកាស​ចេញ​នេះ​ធ្វើ​ឡើង នៅ​ថ្ងៃ ១ មេសា ឆ្នាំ ២០២២នឹង​ចេញ​លក់​ចាប់ពីថ្ងៃទី ៤ខែ មេសា ឆ្នាំ ២០២២ខាង​មុខ​នេះ។

តាម​ការ​បង្ហាញ​ពី​ក្រុមហ៊ុន nex digi និង nex crossover ជាម៉ូដែលដំបូង និងតែមួយគត់សំរាប់ប្រទេសកម្ពុជា​ដែលត្រូវបានរចនាឡើងជាពិសេស បំពាក់នូវកុងទ័រប្រភេទ Digital ទំនើបទាន់សម័យសំរាប់អ្នកនិយមប្រើប្រាស់ម៉ូតូប្រភេទលេខអូតូនាពេលបច្ចុប្បន្ន។ ម៉ូដែលទាំងពីរនេះមានរូបរាងប្រហាក់ប្រហែលគ្នា ប៉ុន្តែខុសត្រង់ទំហំ និងការរចនាផ្នែកខាងក្រៅ ដែលមើលទៅស្រស់ស្អាត និងអាចជា​ជម្រើស​ល្អសម្រាប់​អតិថិជន ពិសេស​យុវវ័យទិញជិះ​កាន់​តែ​ពេញ​ចិត្ត។

Suzuki nex ស៊េរី​ថ្មី​នេះ​មានកំលំាំង ១១៣សេសេ ធ្វើឲ្យម៉ាស៊ីនស្ទុះខ្លាំង ស៊ីសាំងតិចព្រោះម៉ូដែលទាំងពីរបំពាក់នូវប្រពន្ធ័ម៉ាស៊ីនទំនើបតាមបច្ចេកវិទ្យា ចុងក្រោយប្រភេទ ប៉ិចសាំង (FI) ប្រើប្រាស់ខ្សែរពានប្រភេទ CVT ស្វិតរឹងមាំ ។ បំពាក់នូវហ្វ្រាំងខាងមុខប្រភេទបូម (disc) ងាយស្រួលបើកបរ និងសុវត្ថិភាពពេលចាប់ហ្រ្វាំង ។ វាជាមួយកំលាំងរុញរហូតដល់ 6.4kw/8000 ជុំក្នុង ១នាទី ធ្វើឲ្យ nex digi & nex crossover និងផ្តល់នូវទំនុកចិត្តចំពោះអ្នកប្រើប្រាស់ព្រោះថារាល់ការបើកបរប្រកបដោយ លំនឹង ការបង្កើនល្បឿនបានល្អ ពិសេសមានភាពបត់បែនសំរាប់ការបើកបរផ្លូវក្នុងទីក្រុងដែលមានការកកស្ទះខ្លាំង៕

អត្ថបទ៖ ម៉េងងី