Suzuki ត្រៀម​ចេញ​ឡាន​ MPV ថ្មី កែប្រែច្រើនកាន់តែអេម

  • 2022-04-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Suzuki បាន​បញ្ចេញ​រូបភាព teaser នៃរថយន្ត​ថ្មីរបស់ខ្លួន​ម៉ូដែល Ertiga ឆ្នាំ​២០២២ មុន​បង្ហាញ​ចេញ​ជាផ្លូវការ​នៅចុងខែមេសានេះ ក្នុងប្រទេស​ឥណ្ឌា ខណៈវា​ជា​ប្រភេទរថយន្ត​ដែល​ពេញ​និយម​ខ្លាំង​ក្នុងប្រទេសនេះ។

តាមរយៈ​រូបភាព​នេះ គេ​ដឹងថា Suzuki Ertiga 2022 ត្រូវ​បាន​កែប្រែរូបរាងថ្មី​នៅត្រង់ប៉ាណា កាង និងយ៉ាន់កង់​ alloy ប៉ុន្តែចង្កៀង​របស់​វារក្សា​រូបរាង​ដដែល។ ឯផ្នែក​ខាងក្នុងវិញ រថយន្ត​ MPV នេះ​នឹង​បំពាក់​ប្រព័ន្ធកម្សាន្ត SmarPlay Pro ដែល​ដំណើរ​ការ​តាមរយៈអេក្រង់ Touchscreen ទំហំ ៧អ៊ីញ និង​ប្រព័ន្ធ​ភ្ជាប់​ Suzuki Connect។

រថយន្ត Suzuki ស៊េរី​ថ្មីនេះ នឹង​បំពាក់​ម៉ាស៊ីនសាំង K-series ស៊ីឡាំង៤ ចំណុះ ១,៥លីត្រ មិនតែប៉ុណ្ណោះ​ប្រើ​បច្ចេកវិទ្យា Mild Hybrid ទៀត ជាមួយ​ប្រអប់លេខអូតូ ៦វគ្គ។ វា​នឹងមាន​ option ចំនួន៤ ដូចជា LXI, VXI, ZXI និង ZXI+ និង​មាន​ជម្រើសពណ៌​ចំនួន ៧៕

អត្ថបទ៖ សំភី