ដឹងមូលហេតុ មិនគួរទិញរថយន្តពណ៌ខ្មៅ
- 2022-04-17 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ មិនគួរទិញរថយន្តពណ៌ខ្មៅ
ចន្លោះមិនឃើញ
អ្នកប្រហែលជាធ្លាប់មានអារម្មណ៍ក្ដៅខុសធម្មតា ពេលអ្នកបើកទ្វារចូលរថយន្ត ខណៈរថយន្តបានចតចោលកណ្ដាលថ្ងៃត្រង់ ជាពិសេសរថយន្តមានពណ៌ខ្មៅ។
ជាទូទៅ ពណ៌ខ្មៅស្រូបកម្ដៅខ្លាំងជាងពណ៌ផ្សេងៗ។ អ្នកអាចអនុវត្តគោលការណ៍នេះ ក្នុងការជ្រើសរើសពណ៌សំលៀកបំពាក់ ឬរបស់ប្រើប្រាស់ផ្សេង ពេលប្រើប៉ះនឹងថ្ងៃបាន។
កាលឆ្នាំ ២០០៨ និង ២០០៩ រដ្ឋកាលីហ្វ័រញ៉ា បានសម្រេចចិត្តបិទការលក់រថយន្តពណ៌ខ្មៅ ទោះថ្មីក៏ដោយ។ នេះមិនមែនត្រឹមតែប៉ះពាល់ដល់ផាសុកភាពក្នុងប្រើប្រាស់ប៉ុណ្ណោះទេ ក៏មានផលប៉ះពាល់ដល់បរិស្ថានផងដែរ។
ការសិក្សាមួយ ឆ្នាំ ២០១១ ដោយមន្ទីរពិសោធន៍ Berkeley (Berkeley Lab Environmental Energy Technologies Division) បានបង្ហាញថា ពណ៌សរ ទឹកប្រាក់ និងពណ៌ភ្លឺដទៃទៀតអាចជួយពង្រឹងប្រសិទ្ធភាពប្រើប្រាស់រថយន្តបាន។
ការសិក្សាបានពិសោធន៍លើរថយន្ត Honda Civic ពណ៌ទឹកប្រាក់ និងពណ៌ខ្មៅ រកឃើញថា រថយន្តពណ៌ភ្លឺ ចាំងចេញ ៦០% នៃពន្លឺព្រះអាទិត្យ បើប្រៀបនឹងរថយន្តពណ៌ខ្មៅ ។ កត្តានេះ អាចធ្វើឲ្យរថយន្តពណ៌ខ្មៅ កាត់បន្ថយសាំង ២% (ដោយសារត្រូវបង្កើនថាមពលប្រើប្រាស់ម៉ាស៊ីនត្រជាក់), ការបញ្ចេញឧស្ម័នកាបូនិចកើនឡើង ១.៩% និងកើនឡើង ១% នៃការបំភាយឧស្ម័នប៉ះពាល់បរិស្ថាន ក៏ដូចជាសុខភាព ដទៃទៀត ។
រថយន្តពណ៌ខ្មៅ ចតចោលនៅកណ្ដាលថ្ងៃ នឹងកើនកម្ដៅខ្លាំង ក្នុងរយៈពេលលឿន ព្រមទាំងប្រើរយៈពេលយូរទើបកម្ដៅថមថយ ឬត្រូវប្រើថាមពលម៉ាស៊ីនត្រជាក់ច្រើនក្នុងការបន្ថយកម្រិតសីតុណ្ហភាពបែបនេះ។
ដូច្នេះ គួរចតរថយន្តនៅទីម្លប់ ឬប្រើក្រណាត់គ្របពីលើ ពេលចតចោលនៅទីវាល ជាពិសេស ម្ចាស់រថយន្តពណ៌ខ្មៅ ដើម្បីចំណេញថវិកា ជួយដល់បរិស្ថាន និងសុខភាពផ្ទាល់ខ្លួន៕