Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ មាន ២ជម្រើសតម្លៃខុសគ្នា ២ពាន់ដុល្លារ
- 2022-06-02 02:35:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ មាន ២ជម្រើសតម្លៃខុសគ្នា ២ពាន់ដុល្លារ
ចន្លោះមិនឃើញ
Ford Ranger ស៊េរីថ្មីឆ្នាំ 2023 បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា ដែលធ្វើឲ្យហ្វេនៗយ៉ាងច្រើននៅលើបណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នាពិសេសចង់ឃើញផ្ទាល់ពីរូបរាងនិងសម្ថតភាពរបស់វា។ តែនៅពេលនេះការទន្ទឹងរង់ចាំបានមកដល់ហើយដោយវត្តមានរបស់រថយន្ត Ford Ranger ស៊េរីឆ្នាំ២០២៣ កំពុងដាក់លក់នៅខ្មែរ។
ដោយកាលពីអត្ថបទមុន Sabay បានធ្វើការបង្ហាញពីតម្លៃរបស់ Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣។ ដូចនេះនៅក្នុងអត្ថបទនេះយើងនឹងមកដឹងពីតម្លៃរបស់ Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ ដែលកំពុងដាក់លក់នៅខ្មែរវិញម្ដង។
Ranger XLT ស៊េរីថ្មីនេះ បានផ្លាស់ប្ដូររូបរាងថ្មីជាច្រើន រួមជាមួយបច្ចេកវិទ្យាកាន់តែទំនើប។ Ford Ranger XLT ស៊េរីថ្មីនេះ មានបំពាល់មកជាមួយ សេនស័រចំនួន ៨គ្រាប់ ខាងមុខ ៤ ខាងក្រោយ ៤ មានទំហំកង់ ១៧អុីញ រំលេចទៅដោយចង្កៀងគុជផ្នែកខាងមុខ ភ្លើងសុីញូខាងក្រោយ LED ងាកមកមើលភ្នែកខាងក្នុងវិញវាមានកុងទ័រប្រភេទ Digital អេក្រង់បង្ហាញព័ត៌មានមានទំហំ ១២អុីញ អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map។
Ford Ranger XLT ស៊េរីថ្មីឆ្នាំ២០២៣ បានមកដល់ទីផ្សារប្រទេសកម្ពុជា មានជម្រើសម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo (Turbo 2) ជាមួយប្រអប់លេខអូតូ ១០វគ្គ ដាក់លក់តម្លៃខ្ទង់ ៤៦ ៥០០ដុល្លារ និងជម្រើសម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo (Turbo 1) ជាមួយប្រអប់លេខអូតូ ៦វគ្គ ដាក់លក់តម្លៃខ្ទង់ ៤៤ ៥០០ដុល្លារ។ ចំពោះតម្លៃពន្ធផ្លូវនៅក្នុងប្រទេសកម្ពុជាវិញ Ford Ranger XLT និង Ranger Wildtrak ស៊េរីថ្មីនេះបង់ត្រឹមតែ ៥០ដុល្លារប៉ុណ្ណេះក្នុងមួយឆ្នាំ ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕