នេះៗ! ឡានរាងអេម Kia Forte 2023 ចេញតម្លៃហើយ

  • 2022-08-29 03:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Kia បានប្រកាសចេញតម្លៃផ្លូវការរថយន្ត kia Forte 2023 ហើយ ដែលមានតម្លៃចាប់ពីជាង ១៩ ០០០ដុល្លារ ដល់ជាង ២៤ ០០០ដុល្លារសម្រាប់ទីផ្សារអាមេរិក ខុសៗគ្នាទៅតាម option ដូចជា LX, LXS, GT-Line, GT (DCT) និង GT (MT)។

សម្រាប់ option LX មានតម្លៃ ១៩ ៤៩០ដុល្លារ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៤៧សេះ និងកម្លាំងរមួល ១៧៨ញ៉ូតុនម៉ែត្រ រត់ប៉ុងមុខ។ កម្រិតស៊ីសាំងជាមធ្យម ៦,៩លីត្រក្នុង១០០គីឡូម៉ែត្រ។ វាបំពាក់ចង្កៀង halogen យ៉ាន់កង់ទំហំ ១៥អ៊ីញ ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញ និង speaker ៤គ្រាប់។

ចំណែក option LXS មានតម្លៃ ១៩ ៩៩០ដុល្លារ និង GT-Line មានតម្លៃ ២១ ៦៩០ដុល្លារ។ option ទាំងពីរនេះ ក៏ប្រើម៉ាស៊ីនចំណុះ ២,០លីត្រផងដែរ។

ចំពោះ option GT គឺប្រើម៉ាស៊ីនទាក់បូចំណុះ ១,៦លីត្រ ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ២៦៤ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខ dual-clutch ៧វគ្គ។ វាបំពាក់ចង្កៀង LED យ៉ាន់កង់ alloy ទំហំ ១៨អ៊ីញ ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ និង speaker ៦គ្រាប់៕

អត្ថបទ៖ សំភី