Toyota Hillux Revo Rally ស៊េរីឆ្នាំ២០២២ ដាក់លក់នៅខ្មែរ តម្លៃល្មមគិតគូរអត់?

  • 2022-04-05 01:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ប្រភេទ Pick Up ជា​រថយន្ត​ដែល​កំពុង​មាន​អ្នក​​ប្រើ​ប្រាស់​ជា​នៅ​កម្ពុជា។ ជាក់​ស្ដែង​រថយន្ត Toyota Hilux Revo Rally មាន​ឈរជើង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​អតិថិជន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ជា​មួយ​គុណ​ភាព​ប្រើ​ប្រាស់ និង​រូប​រាង​ដ៏​ទាក់ទាញ​របស់​វា។

Toyota Hillux Revo Rally ស៊េរីឆ្នាំ២០២២ នេះមាន​លក្ខណ:ពិសេស​ដូច​ជា ចង្កៀង Bi-Beam LED Project ភ្ជាប់ជាមួយអំពូល Daytime Running Light ចង្កៀងកាត់អ័ព្ទ LED កាងការពារបាតមុខ ថាសកង់អាលុយមីញ៉ូមទំហំ 18 អ៊ីញ។ ផ្នែកខាងក្នុង អេក្រង់ព័ត៌មាន និងកុងទ័ររចនាថ្មី ប្រព័ន្ធកំសាន្ត Touch-screen 8 អ៊ីញ ដែលអាចភ្ជាប់ជាមួយ Smart Phone (Android Auto & Apple CarPlay) និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ។

Toyota Hillux Revo Rallyស៊េរីឆ្នាំ២០២២ ​​ត្រូវបានអភិវឌ្ឍន៍ថ្មីឲ្យកាន់តែពិសេស ជា​មួយ​ម៉ាស៊ីន GD ទំហំស៊ីឡាំង 2.8លីត្រ កំលាំងម៉ាស៊ីន201សេស និងកំលាំងរមួលទាញរហូតដល់500 ញូតុន សន្សំសំចៃម៉ាស៊ូតបាន៤%បន្ថែម ប្រអប់លេខ 6 វគ្គអូតូ មានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ។ កំពុង​ដាក់​នៅ​កម្ពុជា Toyota Hillux Revo Rallyស៊េរីឆ្នាំ២០២២ មានតម្លៃ ៥៣ ៤០០ដុល្លារ ចំពោះ Hilux Revo Premium ឆ្នាំ២០២២ តំលៃត្រឹមតែ ៥០ ៧០០ដុល្លារ(ពណ៌សកាំមៃថែម ៦០០ដុល្លារ)៕

អត្ថបទ៖ ម៉េងងី