តម្លៃ Lexus ES 2023 ចេញហើយ ឯបច្ចេកវិទ្យារឹតតែអេម

  • 2022-08-26 07:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lexus នឹងបញ្ចេញលក់ផ្លូវរថយន្តម៉ូដែល ES 2023 នៅខែកញ្ញាខាងមុខ ដែលមានតម្លៃចាប់ពីជាង ៦ម៉ឺនដល់ជិត ៨ម៉ឺនដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗដូចជា៖

-ES250 Luxury តម្លៃជាង ៦២ ០០០ដុល្លារ

-ES300h Luxury តម្លៃជាង ៦៤ ០០០ដុល្លារ

-ES250 F Sport តម្លៃជាង ៧១ ០០០ដុល្លារ

-ES300h F Sport តម្លៃជាង ៧៣ ០០០ដុល្លារ

-ES300h Sports Luxury តម្លៃជាង ៧៩ ០០០ដុល្លារ។

រថយន្ត Sedan នេះ ត្រូវបាន Lexus ផ្តោតខ្លាំងលើការអភិវឌ្ឍបច្ចេកវិទ្យាជាពិសេសប្រព័ន្ធកម្សាន្ត Touchscreen កាន់តែធំជាងមុនដល់ទំហំ ១២,៣អ៊ីញ អាចភ្ជាប់ Apple CarPlay និង Android Auto និងប្រព័ន្ធ Lexus Connected Service។ ជាមួយគ្នានោះ វាក៏អាចប្រើប្រព័ន្ធ cloud-based navigation ដែលអាចមើលទិដ្ឋភាពចរាចរណ៍ជាក់ស្តែង អាកាសធាតុ និងទីតាំងចំណតជាដើម។

កាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺវាបំពាក់ប្រព័ន្ធខលបន្ទាន់ SOS, ប្រព័ន្ធតាមដានរថយន្តក្រោយត្រូវបានចោរលួច និងមុខងារផ្តល់ដំណឹងស្វ័យប្រវត្តិដល់អាជ្ញាធរក្នុងករណីមានការប៉ះទង្គិចគ្នា។

តែយ៉ាងណាមិញ ចំពោះម៉ាស៊ីនរបស់រថយន្ត ES 2023 នេះមិនខុសពីស៊េរីមុនឡើយ ពោលគឺនៅតែបន្តប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ៤ស៊ីឡាំង ផលិតបានកម្លាំង ២០៣សេះ និងកម្លាំងរមួល ២៤៣ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ រត់ប៉ុងមុខ។ កម្រិតស៊ីសាំងជាមធ្យមគឺ ៦,៦លីត្រ/១០០គីឡូម៉ែត្រ សម្រាប់ម៉ូដែល ES250 និង ៤,៨លីត្រ/១០០គីឡូម៉ែត្រសម្រាប់ម៉ូដែល ES300h៕

អត្ថបទ៖ សំភី