Mazda 3 ឆ្នាំ២០២៣ ម៉ាស៊ីនខ្លាំងជាងមុន ​ហើយ​តម្លៃក៏តាមហ្នឹងដែរ

  • 2022-08-18 03:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត Mazda 3 ឆ្នាំ២០២៣ ជំនាន់ទី៤ ត្រូវបានបង្ហាញចេញជាផ្លូវការដោយមានជម្រើស ២ម៉ូដែលជាប្រភេទ Sedan និង Hatchback និងមានម៉ាស៊ីនខ្លាំងជាងមុន ហើយតម្លៃក៏ថ្លៃជាងមុនដែរ។

ជម្រើសម៉ូដែលទីមួយ គឺប្រើម៉ាស៊ីន SkyActiv-G ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៩១សេះ និងកម្លាំងរមួល ២៥២ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំងជាមធ្យម ៧,៥លីត្រ/១០០គីឡូម៉ែត្រ។ ជម្រើសមួយទៀត គឺប្រើម៉ាស៊ីនទាក់បូចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២៥០សេះ និងកម្លាំងរមួល ៤៣៣ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំងជាមធ្យម ៩លីត្រ/១០០គីឡូម៉ែត្រ។

រថយន្ត Mazda 3 ស៊េរីថ្មីនេះ បំពាក់ចង្កៀង LED អូតូ យ៉ាន់កង់ alloy ទំហំ ១៦អ៊ីញ, ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨,៨អ៊ីញ, ប៊ូតុងចុចបញ្ឆេះរថយន្ត, កាម៉េរាមើលក្រោយ, ផ្លិតទឹកបក់អូតូ និង Speaker ៨គ្រាប់ជាដើម។ ជាមួយគ្នានោះ វាបំពាក់ប្រព័ន្ធ G-Vectoring Control Plus របស់ Mazda ផ្ទាល់, ប្រព័ន្ធសុវត្ថិភាព i-Activsense ដែលរួមមានប្រព័ន្ធគ្រប់គ្រងល្បឿនដោយប្រើរ៉ាដា, ប្រព័ន្ធជួយរក្សារថយន្តបើកក្នុងគន្លងផ្លូវ, ប្រព័ន្ធដាស់ស្មារតីអ្នកបើកបរ, ភ្លើងហ្វាអូតូ និង Mazda Connected Service ជាដើម។

ចំពោះតម្លៃរបស់វាគឺចាប់ពីជាង ២២ ០០០ដុល្លារ ដល់ជាង ៣៥ ៣០០ដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ ដែលមានជម្រើសប៉ុង១ និងប៉ុង២ និងតាមប្រភេទ Sedan និង Hatchback៕

អត្ថបទ៖ សំភី