បើស្រឡាញ់កក់ទៅ ព្រោះ Lexus GX 2023 នេះមានចំនួនកំណត់ តម្លៃខ្ទង់ ៦ម៉ឺនដុល្លារ

  • 2022-08-15 03:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lexus បានបន្ថែម option ពិសេសថ្មីមួយលើត្រកូល GX 2023 របស់ខ្លួន គឺ option Black Line Special Edition ដោយមានចំនួនផលិតកំណត់ត្រឹមតែ ៣ពាន់គ្រឿងប៉ុណ្ណោះ។

រថយន្តនេះត្រូវបានបន្ថែមកាងការពារបាត ប៉ាណា អំពូលកាត់អ័ព្ទ ដំបូល spoiler និងអង់តែនព្រុយត្រីឆ្លាម ព្រមទាំងយ៉ាន់កង់ទំហំ ១៨អ៊ីញ។

ឯផ្នែកខាងក្នុង វាបំពាក់កៅអីពូកពិសេស Boulder Gray NuLuxe និងប្រព័ន្ធកាមេរ៉ា Panoramic View Monitor។ ជាមួយគ្នានោះ ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,៣អ៊ីញ អាចភ្ជាប់ Android Auto និង Apple CarPlay, standard navigation ហើយក៏បំពាក់ប្រព័ន្ធជំនួយចូលចត កម្តៅកញ្ចក់ចំហៀង និងក្តោបអូតូផងដែរ។

Lexus GX 2023 Black Line Special Edition នឹងប្រើម៉ាស៊ីន V8 ចំណុះ ៤,៦លីត្រ ផលិតបានកម្លាំង ៣០១សេះ និងកម្លាំងរមួល ៤៤៦ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ រត់ប៉ុង២។

គួរបញ្ជាក់ថា រថយន្ត Lexus GX 2023 មានតម្លៃចាប់ពីជាង ៥៧ ០០០ដុល្លារដល់ជាង ៦៨ ០០០ដុល្លារ ក្នុងនោះសម្រាប់ option Black Line គឺមានតម្លៃជាង ៦២ ០០០ដុល្លារនៅទីផ្សារអាមេរិក៕

អត្ថបទ៖ សំភី