Lexus UX250h 2023 តម្លៃជាង ៣ម៉ឺនដុល្លារ ជិះ១០០គ.ម ស៊ីសាំងតែ ៥លីត្រកន្លះ
- 2022-08-04 04:13:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus UX250h 2023 តម្លៃជាង ៣ម៉ឺនដុល្លារ ជិះ១០០គ.ម ស៊ីសាំងតែ ៥លីត្រកន្លះ
ចន្លោះមិនឃើញ
Lexus បានប្រកាសចេញរថយន្តត្រកូល UX ស៊េរីឆ្នាំ២០២៣ តាំងពីដើមឆ្នាំកន្លងមក ហើយពេលនេះ Lexus បានបញ្ជាក់បន្ថែមថា រថយន្ត UX250h Hybrid គឺមានជម្រើសប៉ុង១ដែរហើយ ដែលមានតម្លៃធូរថ្លៃ និងកម្រិតស៊ីសាំងតិច។
រថយន្តនេះ ប្រើម៉ាស៊ីនដូចជម្រើសប៉ុង២ដែរ គឺប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៨១សេះ។ ដោយសារវាប្រើប៉ុង១ ដូច្នេះកម្រិតស៊ីសាំងគឺជាមធ្យមតែ ៥,៦លីត្រក្នុង១០០គីឡូម៉ែត្រ បើប្រៀបធៀបនឹងប៉ុង២ គឺកម្រិតស៊ីសាំង ៦លីត្រក្នុង១០០គីឡូម៉ែត្រ។
ចំពោះតម្លៃវិញ រថយន្ត Lexus UX250h 2023 ប៉ុង១ គឺជាង ៣៥ ០០០ដុល្លារតែប៉ុណ្ណោះសម្រាប់ទីផ្សារអាមេរិក។ ដោយឡែកសម្រាប់ប៉ុង២ គឺមានតម្លៃចាប់ពីជាង ៣៨ ០០០ដុល្លារ។
គួរដឹងថា UX250h ប៉ុង១ បានក្លាយជារថយន្តត្រកូល UX ធូរថ្លៃជាងគេ នោះក៏ដោយសារតែ Lexus បានបញ្ឈប់ការផលិតរថយន្តម៉ូដែល UX200។
សម្រាប់រថយន្ត UX ស៊េរីថ្មីនេះ គឺបានផ្លាស់ប្តូររូបរាងតិចតួច ហើយផ្នែកខាងក្នុងកាន់តែទំនើប ដែលអេក្រង់ Touchscreen មានទំហំដល់ ១២,៣អ៊ីញ អាចភ្ជាប់ Apple CarPlay, Android Auto, Satellite Navigation។ ជាមួយគ្នានេះ វាបំពាក់ប្រព័ន្ធជំនួយបញ្ជារថយន្តដោយប្រើសំឡេង "Hey Lexus" និងបច្ចេកវិទ្យាផ្សេងៗទៀតដូចជា សោឌីជីថល និងមុខងារបញ្ជាតាមស្មាតហ្វូនជាដើម៕