Ford Explorer 2023 កែច្រើនកន្លែងណាស់ កាន់តែទាក់ទាញ
- 2022-08-01 03:15:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Explorer 2023 កែច្រើនកន្លែងណាស់ កាន់តែទាក់ទាញ
ចន្លោះមិនឃើញ
រថយន្ត Ford Explorer 2023 ត្រូវបានបញ្ចេញជាផ្លូវការក្នុងប្រទេសចិន ដែលវាបានផ្លាស់ប្តូរថ្មីជាច្រើនចំណុចគួរឱ្យចាប់អារម្មណ៍។ រថយន្តនេះ នឹងត្រូវដាក់លក់នៅថ្ងៃទី២៤សីហាខាងមុខនេះ។
ការឌីហ្សាញផ្នែកខាងមុខ ពិសេសប៉ាណាធ្វើឡើងជារាងអក្សរ U និងបែបសំបុកឃ្មុំ ពោលគឺខុសៗគ្នាទៅតាម option ដូចជា Trend, Titanium និង ST-Line។ ចង្កៀងមុខធ្វើជារាងស្លីម អមដោយអំពូល daytime running light ឆ្នូតៗ។ នៅខាងក្រោមជារន្ធបឺតខ្យល់ និងមានអំពូលកាត់អ័ព្ទនៅសងខាង ហើយកាន់តែឡូយទៀតនោះគឺវាមានក្រូមេរាងអក្សរ L ទៀតផង។ ឯចង្កៀងក្រោយ ធ្វើជារាងអក្សរ C ជាប្រភេទ LED និងវែងឆ្នូតៗផងដែរ ជាមួយក្រូមេកាត់ចំកណ្តាលក្រោយរថយន្តនេះតែម្តង។
ក្នុងផ្នែកកាប៊ីនវិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺជាអេក្រង់កម្សាន្ត 4K ទំហំ ២៧អ៊ីញ លាតកាត់វែងលើតាបឡូ និងកុងទ័រឌីជីថលទំហម ១២,៣អ៊ីញ ព្រមទាំងមានអេក្រង់ Head up display ផងដែរ។
រថយន្ត Ford Explorer 2023 ប្រើម៉ាស៊ីនសាំងទាក់បូ ចំណុះ ២,៣លីត្រ ផលិតបានកម្លាំង ២៧៦សេះ និងកម្លាំងរមួល ៤២៥ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ ១០វគ្គ រត់ប៉ុង២។ វាមាន Driving Mode ចំនួន៦ ដូចជា Road, Gravel, Grass, Snow, Rocks និង Mountain។
ចំពោះប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត SUV ៧កៅអីនេះ បំពាក់ប្រព័ន្ធ Ford Co-Pilot360 ជំនាន់ក្រោយ៕