ឃើញមាឌធំ ម៉ាស៊ីនខ្លាំងអ៊ីចឹងមែន តែ Sequoia ស៊ីសាំងតិចណាស់
- 2022-07-26 03:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញមាឌធំ ម៉ាស៊ីនខ្លាំងអ៊ីចឹងមែន តែ Sequoia ស៊ីសាំងតិចណាស់
ចន្លោះមិនឃើញ
រថយន្ត SUV ខា្នតយក្សរបស់ Toyota គឺ Sequoia 2023 ត្រូវបានប្រកាសចេញប៉ុន្មានខែមកហើយ ដោយតម្លៃវាក៏យើងបានដឹងរួចមកហើយដែរ ប៉ុន្តែនៅឡើយតែកម្រិតស៊ីសាំងប៉ុណ្ណោះ ដែលអ្នកទាំងអស់គ្នាតែងតែចង់ដឹង។
តាមរយៈការវាយតម្លៃរបស់ EPA អាមេរិក បង្ហាញថា ថ្វីត្បិតតែវាមានមាឌឌាំង និងម៉ាស៊ីនធំ តែកម្រិតស៊ីសាំងវាមិនច្រើនណាស់ណាទេ ពោលគឺសម្រាប់ប៉ុង១ ជាមធ្យម ១០,៦៩លីត្រ/១០០គីឡូម៉ែត្រ និងប៉ុង២ ជាមធ្យម ១១,៧៦លីត្រ/១០០គីឡូម៉ែត្រ។ នេះគឺតិចជាងការប៉ាន់ស្មានកន្លងមក ដែលថា វាអាចនឹងស៊ីសាំងដល់ ២០ ទៅ ៣០លីត្រ/១០០គីឡូម៉ែត្រ។
សូមបញ្ជាក់ថា រថយន្តនេះ ប្រើម៉ាស៊ីន i-Force Max Twin-turbo V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៤៣៧សេះ និងកម្លាំងរមួល ៧៩០ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ ១០វគ្គ។
រថយន្ត Toyota Sequoia 2023 មានតម្លៃចាប់ពី ៥៨ ៣០០ដុល្លារ ដល់ ៧៦ ៩០០ដុល្លារ ខុសៗគ្នាទៅតាម option ដូចជា SR5, Limited, Platinum, Capstone, និង TRD Pro។
វាបំពាក់ចង្កៀង LED យ៉ាន់កង់ alloy ទំហំ ១៨អ៊ីញ ហើយអតិថិជនអាចកម្មង់បន្ថែមនូវការដាក់កញ្ចក់ Privacy glass និងប៉ាណាខ្មៅព័ទ្ធជុំវិញដោយក្រូមេ។ វាមានមុខងារកម្តៅពូកខាងមុខ, ដំបូលកញ្ចក់ Moonroof, កុងទ័រឌីជីថល ១២,៣អ៊ីញ, ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨ អ៊ីញ អាចភ្ជាប់ Android Auto និង Apple CarPlay ជាមួយនឹង Speaker ៨គ្រាប់។
ក្រៅពីនេះ រថយន្តកៅអី៣ជួរ Sequoia ក៏បំពាក់មកជាមួយនូវចង្កូតស្រោបស្បែក ប្រព័ន្ធត្រជាក់អូតូ ហើយក៏អាចកម្មង់បន្ថែមផងដែរនូវកញ្ចក់មើលក្រោយការពារភ្លើងហ្វាអូតូ ម៉ូនីទ័រ Panoramic View និងកាមេរ៉ាមើលក្រោយ។
បន្ថែមលើសនេះ បើ option វាកាន់តែខ្ពស់ គឺកាន់តែប្រណិតដូចជា ចង្កៀង LED បែប Premium, អំពូល daytime running light ជាប្រភេទ LED, ផ្លិតទឹកបក់អូតូ, ប៉ាណាក្រូមេខ្មៅ, យ៉ាន់កង់ alloy ទំហំ ២០អ៊ីញ, Wireless Charge និង Speaker JBL Premium ១៤គ្រាប់៕