នេះហើយ! ភីកអាប់ខ្លាំង និងថ្លៃបំផុតរបស់ Ford ម៉ាស៊ីន V8 តម្លៃជាង ១០ម៉ឺនដុល្លារ
- 2022-07-19 03:17:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយ! ភីកអាប់ខ្លាំង និងថ្លៃបំផុតរបស់ Ford ម៉ាស៊ីន V8 តម្លៃជាង ១០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
នៅទីបំផុត Ford បានបញ្ចេញរថយន្ត King of Pick up គឺ F-150 Raptor R ឆ្នាំ២០២៣ ជាផ្លូវការហើយ ដែលបំពាក់ម៉ាស៊ីនខ្លាំងបំផុត និងថ្លៃបំផុត ក្នុងប្រវត្តិសាស្រ្តភីកអាប់របស់ខ្លួន។
តោះមកដឹងពីចំណុចសំខាន់ៗរបស់កំពូលរថយន្តភីកអាប់នេះដូចខាងក្រោម៖
១. វាមានតម្លៃចាប់ពី ១០ ៩០០០ដុល្លារឡើងទៅសម្រាប់ទីផ្សារអាមេរិក បានក្លាយជារថយន្តត្រកូល F ថ្លៃបំផុតរបស់ Ford។
២. វាប្រើម៉ាស៊ីន supercharged V8 ចំណុះ ៥,២លីត្រ ផលិតបានកម្លាំង ៧០០សេះ (តូចជាង RAM 1500 TRX តែ២សោះប៉ុណ្ណោះ) និងមានកម្លាំងរមួល ៨៦៨ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ១០វគ្គ។
៣. វាមានសមត្ថភាពជាង Raptor ធម្មតា ដោយវាត្រូវបាន upgrade ប្រព័ន្ធបូម និងជន្ទាស កាន់តែងាយស្រួលបើកលើផ្លូវ off-road ប្រព័ន្ធបញ្ចេញផ្សែង, ប្រព័ន្ធបឺតខ្យល់, ប្រព័ន្ធស្អំប្រេងម៉ាស៊ីន, ប្រអប់លេខ និង ដង driveshaft ជាដើម។
៤. វាបំពាក់មកជាមួយសំបក់កង់ ៣៧អ៊ីញចេញពីរោងចក្រតែម្តង។
៥. អក្សរ R នៅលើប៉ាណា គម្របម៉ាស៊ីន និងនៅខាងក្រោយ គឺជាភាព Unique របស់វា។
៦. Ford អះអាងថា ការឌីហ្សាញរូបរាងរបស់វា គឺជាការបង្ហាញនូវ performance លុកលុយគ្រប់ស្ថានភាពផ្លូវ រួមមានទាំងការបើកពុះជ្រែកខ្សាច់ទៀតផង។
៧. ផ្នែកខាងក្នុងកាប៊ីន ឌីហ្សាញជាពណ៌ខ្មៅ កៅអីពូកស្បែក និងមានកាបូនហ្វៃប័រនៅលើទ្វារ និងតាបឡូ។
៨. វាបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ១២អ៊ីញ ប្រើជាមួយបច្ចេកវិទ្យា SYNC 4 និងអាចភ្ជាប់ Apple CarPlay និង Android Auto។
៩. វាបំពាក់ប្រព័ន្ធជំនួយអ្នកបើកបរសម្រាប់បើកលើផ្លូវ off-road ដូចជា ប្រព័ន្ធជំនួយពេលបត់ត្រឡប់ក្រោយ (Trail Turn Assist), ប្រព័ន្ធគ្រប់គ្រងល្បឿនលើផ្លូវ Off-road (Trail Control) និងប្រព័ន្ធ Trail 1 pedal Drive ដោយប្រើតែឈ្នាន់មួយប៉ុណ្ណោះក្នុងការបង្កើនល្បឿន ឬបន្ថយល្បឿន។
១០. វាមានជម្រើសពណ៌ចំនួន៨ ដែល Ford បានបើកឱ្យអតិថិជន អាចកម្មង់បានហើយ៕