លឿនម៉េស! VinFast វៀតណាមលោតផ្លោតទៅបើក Showroom លក់ឡាននៅអាមេរិក
- 2022-07-12 03:25:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឿនម៉េស! VinFast វៀតណាមលោតផ្លោតទៅបើក Showroom លក់ឡាននៅអាមេរិក
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast នឹងបើក Showroom ចំនួន៦ទីតាំង នៅរដ្ឋកាលីហ្វ័រញ៉ា សហអាមេរិកក្នុងសប្តាហ៍នេះហើយ ដែលវាជាការជំហានដ៏ធំបំផុតរបស់ក្រុមហ៊ុនដែលកំពុងលេចធ្លោមួយនេះ។
VinFast ក៏គ្រោងបើក Showroom រហូតដល់៣០កន្លែងនៅរដ្ឋកាលីហ្វ័រញ៉ា ត្រឹមចុងឆ្នាំ២០២២នេះទៀតផង។
នៅទីនោះ VinFast នឹងចាប់ផ្តើមលក់រថយន្តអគ្គិសនី ២ម៉ូដែល គឺ VF8 ជាប្រភេទ crossover និង VF9 ជាប្រភេទ SUV កៅអី៣ជួរ។
សម្រាប់រថយន្ត VF8 បំពាក់អាគុយទំហំ ៨២គីឡូវ៉ាត់ម៉ោង អាចបើកដល់ចម្ងាយ ៤២០គីឡូម៉ែត្រ បំពាក់ម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៣៥៣សេះ និងកម្លាំងរមួល៥០០ញ៉ូតុនម៉ែត្រ។ វាមានតម្លៃចាប់ពី ៤០ ៧០០ដុល្លារ ដល់ ៤៨ ០០០ដុល្លារ។
ចំណែករថយន្ត VF9 បំពាក់អាគុយទំហំ ៩២គីឡូវ៉ាត់ម៉ោង អាចបើកដល់ចម្ងាយ ៤៣៨គីឡូម៉ែត្រ បំពាក់ម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៤០៨សេះ និងកម្លាំងរមួល ៦២០ញ៉ូតុនម៉ែត្រ។ វាមានតម្លៃចាប់ពី ៥៥ ០០០ ដល់ ៦១ ០០០ដុល្លារ៕