ចាប់អារម្មណ៍អត់! Kia Niro 2023 តម្លៃតែ ៣ម៉ឺនដុល្លារទេ

  • 2022-07-07 04:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត Kia Niro 2023 ត្រូវបាន​ដាក់លក់​ជាផ្លូវការ​ហើយ​ក្នុងប្រទេស​អូស្ត្រាលី ដោយមានតម្លៃចាប់ពី ៣ម៉ឺនដុល្លារ ដល់ជិត ៥ម៉ឺន​ដុល្លារ ខុសៗគ្នាទៅតាម​ option ដូចខាងក្រោម៖

-Niro Hybrid S តម្លៃ ៣០ ២៥៨ដុល្លារ

-Niro GT-Line តម្លៃ ៣៤ ១១០ដុល្លារ

-Niro EV S តម្លៃ ៤៤ ៥២១ដុល្លារ

-EV GT-Line តម្លៃ ៤៩ ១៥៧ដុល្លារ។

សម្រាប់ option Hybrid រថយន្ត​នេះ ប្រើម៉ាស៊ីន Smartstream ចំណុះ ១,៦លីត្រ ផលិតបាន​កម្លាំង ១០៣សេះ និងកម្លាំង​រមួល ១៤៤ញ៉ូតុនម៉ែត្រ ដំណើរការ​ជាមួយ​ម៉ូទ័រ​អគ្គិសនីមួយ ផលិតបាន​កម្លាំង​សរុបដល់ ១៣៩សេះ និង​កម្លាំង​រមួល ២៦៥ញ៉ូតុនម៉ែត្រ និង​បំពាក់ប្រអប់លេខ dual-clutch។

កុងទ័រ​វា​ជាប្រភេទ​ឌីជីថល ៤,២អ៊ីញ (សម្រាប់ option S) និង ១០,២៥អ៊ីញ (សម្រាប់ option GT-Line)។ ចំណែក​ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ។ វាមានមុខងារ​កម្តៅពូក, កម្តៅដៃចង្កូត, wireless charge, អេក្រង់ head-up display, ប្រព័ន្ធបញ្ជាចូលចតពីចម្ងាយ និងទ្វារក្រោយវៃឆ្លាតជាដើម។

ចំណែក option អគ្គិសនី​វិញ វា​បំពាក់​អាគុយ​ទំហំ ៦៤,៨គីឡូវ៉ាត់ម៉ោង ពេលសាកពេញ​អាចធ្វើដំណើរ​បានដល់ចម្ងាយ ៤៦០គីឡូម៉ែត្រ។ បើសាកជាមួយដុំសាកលឿន គឺប្រើពេល ៤៣នាទី ក្នុងពីសាកពី ១០ ទៅ ៨០%។ វា​បំពាក់​ម៉ូទ័រ​អគ្គិសនីមួយ មានកម្លាំង ២០១សេះ និងកម្លាំង​រមួល ២៥៥ញ៉ូតុនម៉ែត្រ។

ចំពោះ option នេះដែរ វា​បំពាក់​កុងទ័រឌីជីថល ១០,២៥អ៊ីញ និង​ប្រព័ន្ធកម្សាន្ត​ Touchscreen ៨អ៊ីញ។ មិនតែប៉ុណ្ណោះវាក៏បន្ថែមនូវ​ដំបូលកញ្ចក់ sunroof, កៅអីសម្រាក​បែប premium ខាងមុខ និង speaker Harman/Kardon ៨គ្រាប់៕

អត្ថបទ៖ សំភី