Kia ចេញឡានថ្មី ឌីហ្សាញខុសប្លែកពីគេទៀតហើយ

  • 2022-07-01 03:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Kia បាន​បញ្ចេញ​រូបភាព​ផ្លូវការ​រថយន្ត​ថ្មីរបស់ខ្លួន​គឺម៉ូដែល Seltos ដែលវាមក​ជាមួយការឌីហ្សាញ​ថ្មី​ទាំងក្រៅ និង​ក្នុង។

រថយន្ត Seltos បាន​ចេញ​លក់​រយៈពេល ៣ឆ្នាំហើយ ដោយបង្ហាញ​ខ្លួន​ដំបូងកាលពីឆ្នាំ​២០១៩ ហើយ​សម្រាប់​ស៊េរីឆ្នាំ២០២៣នេះ ត្រូវ​បាន​អាប់ដេតថ្មី​ដូចជា ដូចជា ចង្កៀង​ LED ដែល​​នៅជាប់​ប៉ាណា ពិសេសគឺអំពូល daytime running light ស្ថិតនៅខាងក្នុងប៉ាណាតែម្តង ឯកាងខាងក្រោម​រន្ធបឺតខ្យល់ ជា​ប្រភេទ​អាលុយមីញ៉ូម។ ចំណែក​ផ្នែកខាងក្រោយវិញ គឺរំលេចដោយ​អំពូល LED light bar កាត់​ពី​ចង្កៀងម្ខាងទៅម្ខាង ហើយ​កាង​ក្រោយ​ក៏ជា​ប្រភេទ​អាលុយមីញ៉ូម។

មកមើល​ផ្នែក​ខាងក្នុងវិញ វាបំពាក់​កុងទ័រឌីជីថល ១០,២៥អ៊ីញ និង​ប្រព័ន្ធ​កម្សាន្ត​ Touchscreen ទំហំ ១០,២៥អ៊ីញ​ដូចគ្នា ដោយ​ប្រព័ន្ធអេក្រង់នេះ​គឺឌីហ្សាញ​ដូចនឹង Kia Sportage ដែរ។ នៅតំបន់​កណ្តាលវិញ វាបាន​ដាក់​ប៊ូតុងថ្មីសម្រាប់​បញ្ជាលើ​ប្រព័ន្ធត្រជាក់​ និង​ប្រអប់លេខ ហើយតាបឡូ​រំលេច​ដោយភ្លើង Ambient light។

ចំពោះផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន​ Kia មិន​ទាន់​ប្រកាស​បញ្ជាក់​នៅឡើយទេ។ វា​នឹងមិនមាន​ជម្រើស Hybrid ឡើយ ហើយ​ទំនង​ជាប្រើ​ម៉ាស៊ីនចំណុះ ២,០លីត្រ និង​ ១,៦លីត្រ បំពាក់ Turbocharge៕

អត្ថបទ៖ សំភី