មានប្រព័ន្ធសុវត្ថិភាពនេះមួយ អស់បារម្ភពីការជាន់ហ្វ្រាំងមិនទាន់បុកមនុស្សឆ្លងផ្លូវ
- 2022-06-28 03:54:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានប្រព័ន្ធសុវត្ថិភាពនេះមួយ អស់បារម្ភពីការជាន់ហ្វ្រាំងមិនទាន់បុកមនុស្សឆ្លងផ្លូវ
ចន្លោះមិនឃើញ
បច្ចេកវិទ្យាកាន់តែទំនើបត្រូវបានបំពាក់នៅលើរថយន្តដើម្បីបង្កើនសុវត្ថិភាព និងប្រកួតប្រជែងគ្នាលើទីផ្សារ។ តួយ៉ាងក្រុមហ៊ុនធំៗដូចជា Toyota និង Ford ជាដើម គឺមានប្រព័ន្ធសុវត្ថិភាពស្តង់ដាជាច្រើន ក្នុងនោះមានប្រព័ន្ធដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយគឺប្រព័ន្ធឱ្យសញ្ញាព្រមានជាមួយហ្វ្រាំងអូតូ ពេលមានមនុស្សឆ្លងផ្លូវនៅខាងមុខ (Pre-Collision System With Pedestrian Detection)។
វាមានប្រយោជន៍បំផុតដល់អ្នកបើកបរ ពិសេសគឺនៅពេលយប់ ព្រោះភាគច្រើននៃអ្នកបើកបរសុទ្ធតែពិបាកមើលផ្លូវ ហើយពេលបើកដល់ទីប្រជុំជន ផ្សារ ឬកន្លែងដែលមានមនុស្សច្រើន គឺតែងតែមានមនុស្សឆ្លងផ្លូវទៅវិញទៅមក ដែលអាចបង្កគ្រោះថ្នាក់បុកអ្នកថ្មើរជើងគ្រប់ពេល ប្រសិនបើអ្នកបើកបរនោះធ្វេសប្រហែសជាន់ហ្វ្រាំងមិនទាន់។
ដូច្នេះ ប្រសិនបើរថយន្តមានបំពាក់ប្រព័ន្ធសុវត្ថិភាពខាងលើ គឺវានឹងបន្លឺសំឡេងរោទិ៍ព្រមានដាស់តឿនអ្នកបើកបរ តាមរយៈកាមេរ៉ា និងសេនស័ររ៉ាដា ហើយបើនៅតែមិនជាន់ហ្វ្រាំងទៀត គឺប្រព័ន្ធវានឹងជាន់ហ្វ្រាំងស្វ័យប្រវត្តិតែម្តង បញ្ចៀសមិនឱ្យបុកអ្នកថ្មើរជើងដែលឆ្លងផ្លូវនោះឡើយ។
វាក៏ធ្វើការមានប្រសិទ្ធភាពផងដែរ ចំពោះការបញ្ចៀសមិនឱ្យបុកអ្នកជិះកង់៕