Ford Ranger Raptor ស៊េរីថ្មីឆ្នាំ២០២២ តម្លៃកំពុងដាក់លក់នៅខ្មែរ
- 2022-06-23 01:46:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Ranger Raptor ស៊េរីថ្មីឆ្នាំ២០២២ តម្លៃកំពុងដាក់លក់នៅខ្មែរ
ចន្លោះមិនឃើញ
រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ២០២២ ត្រូវបានមហាជន ដែលតែងតែនិយមគាំទ្រវិស័យយានយន្ត សរសើរមិនដាច់ពីសមត្ថភាពរបស់រថយន្តមួយនេះ ជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងយ៉ាងទាក់ទាញ។
Ranger Raptor ឆ្នាំ២០២២ បំពាក់ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវ 6 ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/គ្រួស និងចុងក្រោយគឺ Baja Mode ប្រើសម្រាប់ការបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន។
រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ២០២២ កំពុងតែអង្រួនទីផ្សាររថយន្តនៅកម្ពុជា ជាមួយនឹងតម្លៃដ៏សមរម្យត្រឹមតែ ៧៣ ០០០ដុល្លារ ជាមូយនឹងជម្រើសច្រើនពណ៍ដូចជា ស ខ្មៅ ប្រផេះ និងខៀវ។
រថយន្ត Pick Up ដែលកំពុងពេញនិយមខ្លាំងនេះ បំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូតដែលអ្នកបើកបរអាចថែមថយលេខបានយ៉ាងងាយស្រួល៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕