HONDA PCX 160 ស៊េរីឆ្នាំ២០២២ ស្ងាត់ៗ តម្លៃលក់តាមហាងនៅប៉ុន្មាន?

  • 2022-06-22 06:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


HONDA PCX 160ស៊េរីឆ្នាំ២០២២ ជា​មួ​យ​រូប​រាង​កាន់​តែ​ទាក់​ទាញ ប្លែក និង​បច្ចេកវិទ្យា​កាសន់​តែ​ទំនើប​ មកជាមួយ​ពាក្យស្លោកក្រោម​គំនិត THE EXCEPTIONAL CLASS ​បង្ហាញ​ពីកិត្យានុភាព​នៃភាពប្រណិត ទំនើបឥតខ្ចោះអនុភាពខ្លាំងលើសលប់។

ចំពោះ​លក្ខណ:ពិសេស​មួយ​ចំនួន​មាន​ដូចជា FULL DIGITAL SPEEDOMETER រចនា ល្អ​ឥត​ខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ Honda SMART KEY/Honda SMART CONTROLLER កាន់តែទំនើប USB TYPE-C SOCKET ឃ្លុបសាកថ្មធំជាងមុន ជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ។

HONDA PCX ស៊េរីថ្មី​នេះមាន LUGGAGE BOX WITH SEAT STOPPER ចំណុះដល់ទៅ ៣០លីត្រ ឬអាចទុកមួកសុវត្ថិភាពដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ។ចំពោះ​តម្លៃ​វិញតាម​ប្រភព​ពីអ្នក​លក់​ម៉ូតូ​នៅ​ម្ដុំគិរីរម្យប្រាប់​ថា HONDA PCX​ ស៊េរីថ្មី​កំពុង​ដាក់​លក់​ក្នុង​តម្លៃខ្ទង់ ៤ ៣៥០ដុល្លារជាង (តម្លៃ​អាច​ប្រែ​ប្រួល​ខុសគ្នាតិចតួចនៅតាមហាង)។

HONDA PCX ស៊េរីឆ្នាំ២០២២ បាន​បំពាក់​ដោយម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+ របស់ហុងដា ប្រព័ន្ធម៉ាស៊ីនបំពាក់នូវ ស៊ូប៉ាប់ 4 តង់ ជាមួយប្រព័ន្ធបាញ់ប្រេង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូនជួយកាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាន និងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ៕

អត្ថបទ៖ ម៉េងងី