ឃើញលោតសញ្ញា check នេះរាល់ដង ឆ្ងល់អត់ថាឡានអ្នកនៅសល់សាំងប៉ុន្មានទៀត?
- 2022-06-20 03:13:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញលោតសញ្ញា check នេះរាល់ដង ឆ្ងល់អត់ថាឡានអ្នកនៅសល់សាំងប៉ុន្មានទៀត?
ចន្លោះមិនឃើញ
តាមការសង្កេតមួយរយៈពេលចុងក្រោយនេះនៅលើបណ្តាញសង្គម ពិសេសតាម Group ដែលពាក់ព័ន្ធនឹងរថយន្ត គឺឃើញមានការបង្ហោះច្រើននូវរូបភាពបង្ហាញពីការលោតសញ្ញា Check ព្រមានអំពីកម្រិតសាំងក្នុងធុងទាបជិតអស់ ក្នុងអំឡុងពេលដែលសាំងកំពុងឡើងថ្លៃនេះ។
វាជាការបង្ហោះក្នុងន័យលេងសើចមួយ ប៉ុន្តែអ្នកប្រើប្រាស់រថយន្តខ្លះ អាចនឹងមិនដឹងទេថា ពេលលោតសញ្ញា Check នេះម្តងៗ តើសាំងសល់ប៉ុន្មានលីត្រទៀត?
ដោយសារតែចំណុះធុងសាំង គឺខុសៗគ្នាទៅតាមប្រភេទរថយន្ត ហើយក៏មិនមានការកំណត់ជាស្តង់ដានៅឡើយ ប៉ុន្តែគេប៉ាន់ស្មានជាទូទៅថា នៅពេលលោតសញ្ញា Check សាំង គឺកម្រិតសាំងអាចសល់ប្រហែល ១០ ទៅ ១៥% នៃចំណុះធុង។
កាលពីប៉ុន្មានឆ្នាំមុន មានការស្រាវជ្រាវអំពីរថយន្តដែលលក់ដាច់នៅប្រទេសអង់គ្លេស ថារថយន្តទាំងនោះ នៅពេលចាប់ផ្តើមលោតសញ្ញា Check សាំង តើអាចបន្តដំណើរបានចម្ងាយប៉ុន្មានទៀត។ រថយន្តទាំងនោះមានដូចជា៖
-Ford Fiesta បានចម្ងាយ ៥៩គីឡូម៉ែត្រ
-Vauxhall Corsa បានចម្ងាយ ៥៧គីឡូម៉ែត្រ
-Ford Focus បានចម្ងាយ ៦៥គីឡូម៉ែត្រ
-Nissan Qashqai បានចម្ងាយ ៦៩គីឡូម៉ែត្រ
-Volkswagen Polo បានចម្ងាយ ៦៧គីឡូម៉ែត្រ
-Vauxhall Astra បានចម្ងាយ ៤៨គីឡូម៉ែត្រ
-Audi A3 បានចម្ងាយ ៦៩គីឡូម៉ែត្រ
-Mini Cooper បានចម្ងាយ ៧០គីឡូម៉ែត្រ
-BMW 3 Series បានចម្ងាយ ៧០គីឡូម៉ែត្រ៕