Nissan ទើបចេញ Sedan មុខមាត់ថ្មីអេម បច្ចេកវិទ្យាក៏ទំនើប
- 2022-06-10 02:40:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nissan ទើបចេញ Sedan មុខមាត់ថ្មីអេម បច្ចេកវិទ្យាក៏ទំនើប
ចន្លោះមិនឃើញ
រថយន្ត Nissan Altima ឆ្នាំ២០២៣ ត្រូវបានបញ្ចេញហើយ ដោយមកជាមួយមុខមាត់ថ្មី ពិសេសបំពាក់បច្ចេកវិទ្យាទំនើបៗគួរឱ្យចាប់អារម្មណ៍។
ប៉ាណារបស់រថយន្តនេះ ត្រូវបានឌីហ្សាញជារាងបែប V-Motion ជាមួយក្រូមេពណ៌ខ្មៅ។ ចង្កៀងជាប្រភេទ LED យ៉ាន់កង់ alloy ១៩អ៊ីញ ឬ ១៧អ៊ីញ (ខុសគ្នាតាម option)។
ចំណែកផ្នែកខាងក្នុងវិញ កុងទ័រជាប្រភេទឌីជីថល ៧អ៊ីញ ប្រព័ន្ធកម្សាន្ត Touchscreen ធំជាងមុនដែលមានទំហម ១២,៣អ៊ីញ អាចភ្ជាប់ Apple Carplay និង Android Auto។ វាក៏បំពាក់ប្រព័ន្ធ NissanConnect Service និង Door-to-Door Navigation ផងដែរ។ ក្រៅពីនេះ វាមាន wireless charge, WiFi hotspot, speaker Bose ៩គ្រាប់, ប្រព័ន្ធកាត់បន្ថយសំឡេងរំខានពីខាងក្រៅ និង Amazon Alexa។
រថយន្ត Altima មាន option ជាច្រើនដូចជា S, SV, SR, SL និង SR VC-Turbo។ ពួកវាប្រើប៉ុង១ទាំងអស់ ប៉ុន្តែសម្រាប់ SV, SR និង SL មានជម្រើសប្រើប៉ុង២ផងដែរដោយជាប្រព័ន្ធប៉ុង២ឆ្លាតវៃរបស់ Nissan។
ចំពោះប្រព័ន្ធសុវត្ថិភាពវិញ វាបំពាក់ Safety Shield 360 suite រួមមានទាំងប្រព័ន្ធ ADAS ផងដែរ ហើយបើ option កាន់តែខ្ពស់គឺវាបំពាក់បន្ថែមជាមួយ ProPILOT Assist និង ម៉ូនីទ័រឆ្លាតវៃសម្រាប់មើលទិដ្ឋភាពជុំវិញរថយន្ត។
រថយន្ត Altima 2023 ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៨៨សេះ និងកម្លាំងរមួល ២៤៤ញ៉ូតុនម៉ែត្រ (សម្រាប់ប៉ុង១) ឬផលិតបានកម្លាំង ១៨២សេះ និងកម្លាំងរមួល ២៤១ញ៉ូតុនម៉ែត្រ (សម្រាប់ប៉ុង២)។ វាក៏មានជម្រើសប្រើម៉ាស៊ីនទាក់បូចំណុះ ២,០លីត្រផងដែរ ដែលផលិតបានកម្លាំង ២៤៨សេះ និងកម្លាំងរមួល ៣៧០ញ៉ូតុនម៉ែត្រ។ ម៉ាស៊ីនទាំងពីរដំណើរការជាមួយប្រអប់លេខ Xtronic CVT និងមាន paddle shifter ផងដែរ។
តែយ៉ាងណាក៏ដោយ Nissan មិនទាន់ទម្លាយតម្លៃ និងពេលវេលានៃការចេញលក់រថយន្តស៊េរីថ្មីនេះនៅឡើយទេ៕