Sequoia 2023 ឡាន​ SUV យក្ស​របស់ Toyota ចេញ​តម្លៃហើយ

  • 2022-06-09 03:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota បាន​ប្រកាស​ថា រថយន្ត Sequoia 2023 មានតម្លៃខុសៗគ្នាទៅតាម optionចាប់ពី ៥៨ ៣០០ដុល្លា ដល់ ៧៦ ៩០០ដុល្លារ សម្រាប់​ទីផ្សារអាមេរិក ដោយគ្រោងនឹង​ដាក់លក់​ក្នុងពេលឆាប់ៗនេះ។

រថយន្ត​ SUV ដ៏ធំបំផុត​របស់​ Toyota នេះ​បំពាក់​ចង្កៀង LED យ៉ាន់កង់ alloy ទំហំ ១៨អ៊ីញ ហើយ​អតិថិជន​អាច​កម្មង់​បន្ថែម​នូវការដាក់​កញ្ចក់ Privacy glass និង​ប៉ាណាខ្មៅព័ទ្ធជុំវិញ​ដោយ​ក្រូមេ។ វាមាន​មុខងារ​កម្តៅពូកខាងមុខ, ដំបូលកញ្ចក់ Moonroof, កុងទ័រ​ឌីជីថល ១២,៣អ៊ីញ, ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨ អ៊ីញ អាចភ្ជាប់ Android Auto និង Apple CarPlay ជាមួយ​នឹង​ Speaker ៨គ្រាប់។

ក្រៅពីនេះ រថយន្ត​កៅអី៣ជួរ Sequoia ក៏បំពាក់​មកជាមួយនូវ​ចង្កូតស្រោបស្បែក ប្រព័ន្ធត្រជាក់​អូតូ ហើយ​ក៏អាចកម្មង់​បន្ថែម​ផងដែរនូវ​កញ្ចក់​មើលក្រោយ​ការពារ​ភ្លើងហ្វាអូតូ ម៉ូនីទ័រ Panoramic View និងកាមេរ៉ាមើលក្រោយ។

បន្ថែមលើសនេះ បើ option វាកាន់តែខ្ពស់ គឺ​កាន់តែប្រណិតដូចជា ចង្កៀង LED បែប Premium, អំពូល daytime running light ជាប្រភេទ LED, ផ្លិតទឹកបក់អូតូ, ប៉ាណាក្រូមេខ្មៅ, ​យ៉ាន់កង់ alloy ទំហំ ២០អ៊ីញ​, Wireless Charge និង Speaker JBL Premium ១៤គ្រាប់។

រថយន្ត SUV នេះ ប្រើម៉ាស៊ីន i-Force Max Twin-turbo V6 ចំណុះ ៣,៥លីត្រ ផលិតបាន​កម្លាំង ៤៣៧សេះ និងកម្លាំងរមួល ៧៩០ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ ១០វគ្គ។

ចំណែក​ប្រព័ន្ធសុវត្ថិភាព​វិញ Sequoia បំពាក់​ Toyota Safety Sense 2.5 រួមមានដូចជា ប្រព័ន្ធ​គ្រប់គ្រងល្បឿន​អូតូ​ធៀបនឹង​ល្បឿន​រថយន្តខាងមុខ, ប្រព័ន្ធរោទ៍សំឡេង​ពេល​រថយន្ត​ចេញពីគន្លងជាមួយ​នឹង​ប្រព័ន្ធ​ជំនួយ​ចង្កូត, ប្រព័ន្ធព្រមាន​ពេល​មានឧបសគ្គ​នៅខាងមុខ​ដែល​នឹងប៉ះទង្គិចគ្នា, ភ្លើងហ្វាអូតូ, ប្រព័ន្ធជំនួយចូលចត​ជាមួយ​ហ្វ្រាំងអូតូ, មុខងារ​សម្គាល់ផ្លាកសញ្ញាចរាចរណ៍ និង Blind Spot ជាដើម៕

អត្ថបទ៖ សំភី