ដឹងតែសល់លុយពីការធ្វើឡាន បើចេះតិចនិកថ្មី៥យ៉ាងនេះ ពេលបើកលើផ្លូវលិចទឹក
- 2022-06-06 04:03:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែសល់លុយពីការធ្វើឡាន បើចេះតិចនិកថ្មី៥យ៉ាងនេះ ពេលបើកលើផ្លូវលិចទឹក
ចន្លោះមិនឃើញ
ក្នុងអំឡុងរដូវធ្លាក់ភ្លៀងនេះ ម្ចាស់រថយន្តគ្រប់គ្នាមិនថារថយន្តទាប ខ្ពស់ ប្រើសាំងសុទ្ធ ឬ Hybrid នោះទេ ការពិតគឺសុទ្ធតែបារម្ភពីការបើកបរលើផ្លូវលិចទឹក ដោយសុទ្ធតែអាចមានហានិភ័យឈានដល់ការរលត់ម៉ាស៊ីន ឬមានបញ្ហាផ្សេងៗកើតឡើង បើមិនចេះពីរបៀបបើកទេនោះ។
ជាមួយគ្នានោះ យើងសូមបង្ហាញគន្លឹះសំខាន់ទាំង៥ ពេលប្រឈមនឹងការបើកលើផ្លូវលិចទឹក ដោយដកស្រង់ចេញពីផេកហ្វេសប៊ុក Nissan Cambodia ដូចខាងក្រោម៖
១. ត្រូវដឹងពីកម្ពស់អតិបរមារថយន្តរបស់លោកអ្នក និងកុំបើកបរលើសកម្ពស់រថយន្តដែលបានកំណត់។
២. ពេលបើកបរចូលកន្លែងទឹកលិច កុំបើកឱ្យលឿនជាង ៣គីឡូម៉ែត/ម៉ោង ដើម្បីជៀសវាងការខូចម៉ាស៊ីន អ៊ែរ និងប្រព័ន្ធភ្លើង។
៣. រក្សាល្បឿនឱ្យថេរ ដើម្បីកុំឱ្យទឹកចូលបំពង់ស៊ីម៉ាំង
៤. បើកបររថយន្តជាជួរ ដើម្បីជៀសវាងការកកស្ទះតាមផ្លូវដែលទឹកលិច
៥. បន្ទាប់ពីបើកបរឆ្លងកាត់តំបន់ទឹករួច កុំភ្លេចពិនិត្យមើលពីភាពខុសប្រក្រតីរបស់រថយន្ត ឬការបាក់បែកផ្សេងៗ៕