កាន់តែអេម! Ford Ranger Wildtrak ឆ្នាំ២០២៣ ដូររូបរាងថ្មីនេះតម្លៃដាក់លក់នៅខ្មែរ
- 2022-06-02 02:34:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែអេម! Ford Ranger Wildtrak ឆ្នាំ២០២៣ ដូររូបរាងថ្មីនេះតម្លៃដាក់លក់នៅខ្មែរ
ចន្លោះមិនឃើញ
ប្រិយមិត្ត ឬហ្វេនៗមិនតិចទេកំពុងផ្ទុះនៃការចែកចាយ និងផ្សព្វផ្សាយពីរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 យ៉ាងច្រើននៅលើបណ្តាញសង្គម ជាពិសេសនោះគឺការបង្ហាញវត្តមានក្នុងកម្មវិធី Test Drive ខ្នាតធំនៅប្រទេសថៃកាលពីពេលថ្មីៗ។ តែនៅពេលនេះការទន្ទឹងរង់ចាំបានមកដល់ហើយដោយវត្តមានរបស់រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣ កំពុងដាក់លក់នៅខ្មែរ។
Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣ បានផ្លាស់ប្ដូររូបរាងថ្មីកាន់តែមានភាពទាក់ទាញជាងមុន មានបំពាក់មកជាមួយឈ្នាន់ជាន់នៅផ្នែកខាងក្រោយ មានយ៉ាន់កងទំហំ ១៨អុីញ រំលេចទៅដោយចង្កៀងគុជផ្នែកខាងមុខ ភ្លើងសុីញូខាងក្រោយ LED មានរាងជាអក្សរ C និងមានកាមេរ៉ា 360ដឺក្រេ ងាកមកមើលភ្នែកខាងក្នុងវិញវាមានកុងទ័រប្រភេទ Digital អេក្រង់បង្ហាញព័ត៌មានមានទំហំ ១២អុីញ អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map។
Ford Ranger Wildtrak ស៊េរីឆ្នាំ២០២៣ បានមកដល់ទីផ្សារប្រទេសកម្ពុជា មានជម្រើសម៉ាសុីន ចំណុះ ២,០លីត្រ Bi-Turbo ជាមួយប្រអប់លេខអូតូ ១០វគ្គ SelectShift មានកម្លាំង ២០៧សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ដាក់លក់តម្លៃខ្ទង់ ៥៨ ៥០០ដុល្លារ មានជម្រើសពណ៌រហូតដល់ ៦ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស ខ្មៅ ប្រផេះ ទឹកក្រូច ទឹកប្រាក់ ក្រហមចាស់៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕
រូបភាព៖ Ford Cambodia